កូរ៉េខាងត្បូង៖ ដោយសារបង្ហាញកូវីដ១៩ បានបន្តអស់រយៈពេលជាងមួយឆ្នាំមកហើយ មនុស្សជាច្រើនមានការខកចិត្តជាខ្លាំង ជាពិសេសនោះ មហាជនមានការគាំទ្រក្នុងវិស័យកម្សាន្តតន្រ្តីកូរ៉េ ខកខានមើលការសម្តែងដោយផ្ទាល់របស់ តារាៗដែលពួកគេចូលចិត្ត​ ក៏ដូចជាស្រលាញ់។

ថ្វីត្បិតដូច្នេះក្តី តាមប្រភពសារព័ត៌មានថ្មីបានចុះផ្សាយ ក៏ដូចជាវេបសាយធំៗមួយចំនួន បានប្រកាសដំណឹងទៅកាន់ហ្វេនៗ ដែលអ្នកគាំទ្រអាយដល K-pop បានឲ្យដឹងថា រាជរដ្ឋាភិបាល នឹងបើកការប្រគុំតន្រ្តីសារជាថ្មីនាពេលខាងមុខ ដើម្បីឲ្យអ្នកទស្សនាចូលរួមដូចដើមវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាងត្រូវបានគេរាយការណ៍មកថា សាលប្រគំតន្ត្រី នឹងអនុញ្ញាតឱ្យចូលទស្សនាចំនួន ៤០០០ នាក់។ ចំណែកកន្លែងធំៗ ដូចជាពហុកីឡដ្ឋានជាតិអូឡាំពិក អាចឲ្យចូលទស្សនាប្រហែល ១១,០០០ នាក់ ខណៈអាចផ្ទុកបានប្រហែល ៦៩.០០០ នាក់ ដូច្នេះដែរ។

ក្នុងនោះផងដែរ វិធានការណ៍ដែលបានប្រកាសដោយរបស់រដ្ឋាភិបាលនៅថ្ងៃទី ១១ ខែមិថុនាឆ្នាំ ២០២១ បានបញ្ជាក់លម្អិតថាទីក្រុង ទីប្រជុំជននានា នឹងរក្សានូវវិធានការណ៍រក្សាគម្លាត ក្នុងកម្រិតទី ២ ដដែល។ ខណៈការជួបជុំសង្គមជាលក្ខណៈឯកជន នៅតែត្រូវបានកំណត់ត្រឹម ៥ នាក់អតិបរមា ក្នុងរយៈពេលយ៉ាងតិច ៣ សប្តាហ៍ទៀតរហូតដល់ថ្ងៃទី ៤ ខែកក្កដាឆ្នាំ ២០២១៕

ប្រភព៖ AllKpop 

សូមទស្សនារូបភាពខាងក្រោម៖

រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]