កម្សាន្ត៖ ពិធីការិនីដ៏ល្បីប្រចាំស្ថានីយ៍ទូរទស្សន៍ហង្សមាស អ្នកនាង កែវ ចាន់និមល បានសម្រេចនាំគ្រួសារហោះទៅអាមេរិក នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញ នេះបើយោងការបញ្ជាក់នៅគណនីហ្វេសប៊ុករបស់អ្នកនាង ប៉ែន ស្រីពេជ្រ។

គួររំលឹកដែរថា គ្រួសារពិធីការិនីអ្នកនាង កែវ ចាន់និមល បានជាសះស្បើយពីជំងឺកូវីដ១៩ បានរយៈពេលប្រហែលពីរខែកន្លងមកហើយ ទើបម្សិលមិញនេះ តាមការបង្ហោះសារជាមួយរូបភាពរបស់អ្នកនាង ប៉ែន ស្រីពេជ្រ នៅលើបណ្តាញសង្គមហ្វេសប៊ុក បានឱ្យដឹងថា ពួកគេបានចាកចេញពីកម្ពុជាឆ្ពោះទៅកាន់ទឹកដីដុល្លារសហរដ្ឋអាមេរិក។ ចំពោះការចាកចេញនេះ គេពុំទាន់នូវគោលបំណងរបស់គ្រួសារអ្នកនាង កែវ ចាន់និមល នៅឡើយទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនោះដែរ អ្នកនាង ប៉ែន ស្រីពេជ្រ ក៏បានបង្ហោះសារជូន អ្នកនាងកែវ ចាន់និមល​ ព្រមទាំងក្រុមគ្រួសារ ធ្វើដំណើរដោយសុវត្តិភាព ទៅដល់ទឹកដីអាមេរិក សុខសប្បាយ៕

អ្នកនាង កែវ ចាន់និមល និង ស្វាមី
គ្រួសារអ្នកនាង កែវ ចាន់និមល
គ្រួសារអ្នកនាង កែវ ចាន់និមល
សាររបស់ប៉ែន ស្រីពេជ្រ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]