គេងមិនលក់ ជាស្ថានភាពពិបាកគេង បើទោះជាយើងមានពេលសម្រាប់គេងគ្រប់គ្រាន់ក៏ដោយ។ ការគេងមិនលក់ អាចជាការគេងក្រលក់ គេងភ្ញាក់ច្រើនដង ឬការឆាប់ភ្ញាក់ ហើយគេងទៅវិញមិនលក់ជាដើម ហើយការគេងមិនលក់បែបនេះផ្ដល់ផលប៉ះពាល់ច្រើនដល់សុខភាព និងខួរក្បាលយើងដែរ។
មន្ទីរពេទ្យ កាល់ម៉ែត បានឲ្យដឹងថា ផលប៉ះពាល់មួយចំនួនដែលយើងទទួលបាន បើគេងមិនបានគ្រប់គ្រាន់មានដូចជា ងងុយគេងនៅពេលថ្ងៃ អស់កម្លាំង ការចងចាំថយចុះ អន្ទះអន្ទែង ងាយមានគ្រោះថ្នាក់ និងខួរក្បាលដំណើរការមិនសូវល្អជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមូលហេតុបណ្ដាលឲ្យគេងមិនលក់ញឹកញាប់
ការគេងមិនលក់អាចបណ្ដាលមកពីមូលហេតុច្រើនយ៉ាងរួមមាន៖
- មូលហេតុផ្លូវកាយ៖ ក្រពះមិនរំលាយអាហារ ការឈឺចាប់លើរាងកាយ ជំងឺបេះដូង ជំងឺហឺត រលាកឆ្អឹងប្រហោងមុខជាដើម។
- មូលហេតុផ្លូវចិត្ត៖ មានអារម្មណ៍តានតឹង ព្រួយបារម្ភច្រើន មានអារម្មណ៍ជ្រួលច្របល់ ខឹងសម្បារ មានអារម្មណ៍សោកសៅ។
- មូលហេតុជុំវិញរបៀបរស់នៅ៖ ផឹកកាហ្វេ ឬតែច្រើនពេក ផឹកស្រានៅពេលយប់រំខានដល់ដំណេក ញ៉ាំអាហារច្រើនពេកមុនចូលគេង ជក់បារីច្រើន ធ្វើការខ្លាំងមុនចូលគេង មិនសូវបានហាត់ប្រាណ គេងថ្ងៃច្រើន គេងមិនទៀងពេល។
- មូលហេតុទាក់ទងនឹងបរិស្ថាន៖ កន្លែងគេងមានសំឡេងរំខាន បរិយាកាសអាប់អួរ កន្លែងគេងមានពន្លឺខ្លាំងពេក។
គេងមិនលក់ញឹកញាប់គួរដោះស្រាយបែបណា?
តាមពិតទៅ បញ្ហាគេងមិនលក់ស្ទើរតែកើតឡើងលើគ្នាយើងគ្រប់រូបទៅហើយ បើវាកើតឡើងម្ដងម្កាល វាមិនមែនជាបញ្ហាអ្វីដែលគួរឲ្យបារម្ភពេកទេ។ ផ្ទុយទៅវិញ ការគេងមិនលក់ញឹកញាប់ និងក្នុងរយៈពេលយូរទាមទារឲ្យមានការពិគ្រោះជាមួយគ្រូពេទ្យឲ្យបានដិតដល់ ដើម្បីស្វែងរកដំណោះស្រាយត្រឹមត្រូវ។ ម៉្យាងវិញទៀត ការប្រើថ្នាំងងុយគេងដោយចិត្តឯង ក៏មិនមែនជាជម្រើសល្អដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]