ខេត្តបាត់ដំបង៖ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តបាត់ដំបង បានបន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ បន្ថែមទៀត ក្នុងនោះ ក៏មានអ្នកពាក់ព័ន្ធសរុបចំនួន ៤នាក់ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបង។

មកទល់ពេលនេះ ចាប់ពីមានការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ មក អាជ្ញាធរខេត្តបាត់ដំបង បានរកឃើញអ្នកជំងឺកូវីដ១៩ សរុបចំនួន ៤៨៣នាក់ និង មានអ្នកជាសះស្បើយចំនួន ១៧៨ នាក់ ក្នុងនោះ មានអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកនានា នៅក្នុងខេត្ត សរុបចំនួន ៣០៣នាក់ និង មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ មានចំនួន២នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំលឹកផងដែរថា គិតត្រឹមថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ នេះ​ ក្រសួងប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ១៩ សរុបចំនួន ៣៧,៣២១​ នាក់ អ្នកជាសះស្បើយចំនួន  ៣០,៦១៧ នាក់ និង អ្នកស្លាប់ដោយសារកូវីដ១៩ ចំនួន ៣១១ នាក់ ដោយបានរកឃើញករណីឆ្លងថ្មីចំនួន ៦៥៥ នាក់៕

ខេត្តបាត់ដំបង
សេចក្តីប្រកាសព័ត៍មានរដ្ឋបាលខេត្តបាត់ដំបង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]