កំពង់ចាម៖ អាជ្ញាធរខេត្តកំពង់ចាម បានប្រកាសឲ្យដឹងថា នាពេលម្សិលមិញនេះមានករណីបុរសម្នាក់បានស្លាប់ដោយសារតែជំងឺកូវីដ១៩ ម្នាក់ទៀតហើយ នៅឯខេត្តត្បូងឃ្មុំ នាពេលម៉ោង៣ទៀបភ្លឺ ម្សិលមិញនេះ។
ដោយឡែក បុរសរូបនេះ មានអាយុ៣៨ឆ្នាំ មានមុខរបរជាកសិករ រស់នៅភូមិព្រែកជីក ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ដោយមុនដំបូង នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ អ្នកជំងឺរូបនេះបានចូលមកសម្រាកនៅមន្ទីរពេទ្យខេត្តកំពង់ចាម ដោយរោគវិនិច្ឆ័យលើសឈាម បន្ទាប់មកចូលមកដល់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ បុរសរូបនេះធ្វើតេស្តមេរោគកូវីដ១៩ ដោយទទួលបានលទ្ធផលវិជ្ជមាន ទើបលោកត្រូវបញ្ជូនទៅមន្ទីរពេទ្យមេគង្គកំពង់ចាម ដោយសារលោកធ្លាប់មានជំងឺលើសឈាម។ ដោយជំងឺចេះវិវត្តធ្ងន់ៗ គ្រូពេទ្យជំនាញបានយកចិត្តទុកដាក់ជួយសង្គ្រោះអ្នកជំងឺប៉ុន្តែនៅតែមិនអាច ជួយអ្នកជំងឺបាន។ អ្នកជំងឺបានស្លាប់ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៣ ទៀបភ្លឺ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ រដ្ឋបាលខេត្តកំពង់ចាម បានចូលរួមចំណែកសោកស្តាយជាពន់ពេក និងចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសពផងដែរ៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សូមចូលអានព័ត៍មានលម្អិតខាងក្រោម៖
![](https://s9.kh1.co/a8/a81e00cbfe7002b7038472184bdab0d76c1713e2.jpg)
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]