បរទេស៖ រឿងរ៉ាវស្នេហាលួចលាក់ ដែលអ្នកគ្រប់គ្នានៅលើបណ្តាញសង្គម លើកយកមកនិយាយជាប្រធានបទ នៃពាក្យចចាមអារ៉ាម ដែលតារាម៉ូដែលជនជាតិរុស្សីនាង Irina Shayk និង តារាចម្រៀងរ៉េបលោក Kanye West កំពុងណាត់ជួបគ្នា កំពុងតែជារឿងដ៏រសើបក្នុងវិស័យហូលីវូដ។

យ៉ាងណាមិញ តាមប្រភពមួយបានរាយការណ៍មកថា តារាសម្តែងលោក Bradley Cooper បានប្រទះឃើញ រូបលោកបានដើរតាមផ្លូវសារធារណៈយ៉ាងសប្បាយរីករាយ ជាមួយកូនស្រីដែលមានឈ្មោះថា Lea នៅទីក្រុងញូវយ៉ក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ គេបានបន្តទៀត វាជាថ្ងៃតែមួយ ដែលមិត្តស្រីរបស់លោកគឺកំពូលតារាម៉ូដែល Irina Shayk ត្រូវបានគេចុះផ្សាយថាកំពុងធ្វើដំណើរសម្រាកលំហែរកាយ វិស្សមកាល ជាមួយតារារ៉េប Kanye West នៅប្រទេសបារាំង។

តួយ៉ាង បើយោងតាម Us Weekly បានឲ្យដឹងថា តារាសម្តែងក្នុងរឿង «The Star Is Born» រូបនេះ បានចំណាយពេល នៅមើលថែ ជាមួយកូនស្រីរបស់លោក ខណៈដែល Irina បានដើរលេងទៅក្រៅប្រទេស បើចាប់គិតមានរយៈពេល ៣ ថ្ងៃដំបូងនៃសប្តាហ៍ ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៩ ខែមិថុនា៕

ប្រភព៖ https://ngoisao.net/

សូមទស្សនារូបភាពខាងក្រោម៖

Irina Shayk
Kanye West
Bradley និងកូនស្រី
រូបភាពថ្មី​ នៃBradley និងកូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]