សៀមរាប: យោងតាមសេចក្តីសម្រេចលេខ ០៧៨/២១ សសរ. រដ្ឋបាលខេត្តសៀមរាបបានសម្រេចឲ្យមានការបើកដំណើរការចេញ-ចូលជាធម្មតាឡើងវិញនៅក្នុងផ្សារក្រឡាញ់ ស្ថិតនៅភូមិកំពង់ថ្កូវ២ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលជាទីតាំងធ្លាប់មានការជាប់ពាក់ព័ន្ធការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១កន្លងទៅ ចាប់ពីថ្ងៃចេញសេចក្តីសម្រេចនេះ។ ដោយផ្អែកលើវិធានការចំបាច់ដែលមានចែងនៅក្នុងប្រការសំខាន់ៗដូចខាងក្រោម៖
ប្រការ១: សម្រេចឲ្យមានដំណើរការជាធម្មតាឡើងវិញនៅក្នុងផ្សារក្រឡាញ់ ស្ថិតនៅភូមិកំពង់ថ្កូវ២ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រការ២. សេចក្តីសម្រេចលេខ ០៦៧/២១ ស.ស.រ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត សៀមរាប ស្តីពីការបិទផ្សារក្រឡាញ់ ស្ថិតនៅភូមិកំពង់ថ្កូវ២ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលជាទីតាំងមានការជាប់ពាក់ព័ន្ធការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ ត្រូវទុកជានិរាករណ៍។
ប្រការ៣: នាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ប្រធានមន្ទីរ សុខាភិបាល នៃរដ្ឋបាលខេត្ត អភិបាល នៃគណៈអភិបាលស្រុកក្រឡាញ់ ប្រធានមន្ទីរ -អង្គភាពជំនាញពាក់ព័ន្ធ មេឃុំកំពង់ថ្កូវ និងគណៈកម្មការគ្រប់គ្រងផ្សារក្រឡាញ់ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕
ដើម្បីជ្រាបឲ្យកាន់តែលម្អិតជាងនេះទៅទៀតនោះ សូមអានសេចក្តីលម្អិតដែលមានភ្ជាប់ជូននៅផ្នែកខាងក្រោមនេះ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]