ចិន៖ បន្ទាប់ពីបានមានភាពមមាញឹកអស់រយៈពេលជាច្រើនខែ នៃការឃោសនា នៃខ្សែភាគយន្ត «Mulan» ពេលនេះតារាសម្តែងស្រី Liu Yifei ដែលស្គាល់ថាជា សៀវ ឡុងនី បានសម្រេចចិត្តវិលត្រឡប់ចូលក្នុងឧស្សាហកម្មកម្សាន្តចិន ដែលបានចូលរួមព្រឹត្តិការណ៍ក្នុងស្រុក កាលពីថ្មីៗនេះ។

ជាមួយគ្នានេះដែរ រូបភាពជាច្រើនសន្លឹក បានចែករំលែក ដោយបង្ហាញពីភាពស្រស់ស្អាត របស់តារាស្រីរូបនេះ ត្រូវបានមនុស្សជាច្រើនបានកោតសរសើរចំពោះរូបរាងវ័យក្មេងស្លឹម ជាមួយសម្រស់ដ៏ស្រស់ស្អាត ក្នុងឈុតពណ៌លឿង បញ្ចេញសាច់សម៉ត់ខៃ ដែលមើលទៅពិតជាគួរឲ្យគយគន់ មិនដាក់ភ្នែកតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែយ៉ាងណាមិញ រូបភាពទាំងនោះជារូបភាពបានកែច្នៃក្នុងស្ទូឌីយោប៉ុណ្ណោះ ខណៈដែលគេប្រមាញ់បានរូបថត តាមរយៈកាមេរ៉ាធម្មតា ត្រូវបានចែកចាយ ពាសពេញនៅលើអ៉ីធឺណែត ក្រោមរូបថតដែលតារាស្រីរូបមិនទាន់ឆ្លងកាត់ក្នុងការកែច្នៃលើរូបភាព។

ដោយឡែក ត្រូវបានគេសង្កេតឃើញថា វាមានសភាពខុសគ្នាខ្លាំង នៃសម្រស់របស់នាងមានសភាពចាស់ជាងមុន ជាមួយទម្រង់មុខ មានសភាពមូលធំជាងមុន ឃើញស្នាមផ្នត់បន្តិចបន្តួច ដែលអាចមើលឃើញថា រូបនាងហាក់បីដូចជាបានឡើងគីឡូម្តងទៀត៕

ប្រភព៖ https://kenh14.vn/

សូមទស្សនារូបភាពខាងក្រោម៖

Liu Yifei 
Liu Yifei 
រូបពិត​ដែលគេថតដោយ កាមេរ៉ាធម្មតា
រូបពិត​ដែលគេថតដោយ កាមេរ៉ាធម្មតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]