ចិន៖ មហាជនគ្រប់គ្នាប្រាកដជាបានស្គាល់ជាមួយនឹងតារាសម្ដែងចិនលោក Wang Yibo ដែលជាតារាដ៏មានប្រជាប្រិយភាពនិងជាពិសេសគឺរូបរាងសង្ហាដែលបានទាក់ទាញហ្វេនៗនារីៗ ឱ្យឈ្លក់វង្វេងមិនតិចនោះទេ។

Wang Yibo
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បច្ចុប្បន្ននេះ Wang Yibo មានវ័យ២៣ឆ្នាំ ជាតារាចម្រៀង និង ជាតារាសម្ដែងជនជាតិចិនយ៉ាងមានទេពកោសល្យម្នាក់នៅក្នុងវិស័យសិល្បៈ និងជាសមាជិកនៅក្នុងក្រុមតន្ត្រីបុរស ចិន-កូរ៉េខាងត្បូងថែមទៀតផង ។ ហើយគ្រប់គ្នាបានស្គាល់លោកក៏ព្រោះតែតាមរយៈការសម្ដែងរឿងភាគចិនជាច្រើននៅតាមកញ្ចក់ទូរទស្សន៍ផ្សេងៗ ក្នុងនោះដោយសារតែភាពប៉ិនប្រសព្វក្នុងការសម្ដែង  និង ជាពិសេសនោះគឺរូបរាងសង្ហា មុខមាត់ស្រស់ស្អាតគួរឱ្យទាក់ទាញជាខ្លាំង រហូតធ្វើឱ្យនារីៗមិនតិចនាក់នោះទេធ្លាក់ក្នុងអន្លង់ស្នេហ៍ដកចិត្តមិនរួច ។ ព្រោះតែរូបរាងមុខមាត់សង្ហានិងមានមន្តស្នេហ៍របស់ Wang Yibo បែបនេះហើយ  ទើបគេទទួលបានតំណែងជាបុរសសង្ហាជាងគេបន្ទាប់ពីលទ្ធិផលបោះឆ្នោតចេញមក  គឺរូបគេបានជាប់លំដាប់លេខ​ ១៩​​ លើលោក នៅឆ្នាំ២០២០​ ក្នុងចំណោមបុរសសង្ហាៗជុំវិញពិភពលោកជាច្រើននាក់ផ្សេងទៀតដែលបានដាក់ឈ្មោះប្រកួត ៕

ប្រភព៖ Kapook 

Wang Yibo
Wang Yibo
Wang Yibo
Wang Yibo
Wang Yibo
Wang Yibo
Wang Yibo
Wang Yibo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]