មណ្ឌលគិរី: យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តមណ្ឌលគិរី សូមជម្រាបជូនសាធារណជន ទាំងអស់បានជ្រាបថា យោងតាមរបាយការណ៏របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបានឲ្យដឹងថា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៩:៤៥នាទី មានបុរសជនជាតិខ្មែរ ឈ្មោះ ជឿន ចិត្រ អាយុ ៤៣ ឆ្នាំ មានមុខរបរជា កសិករ រស់នៅភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ត្រូវបានក្រុមគ្រួសារដឹកតាមរថយន្តផ្ទាល់ខ្លួនបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ដើម្បីធ្វើការព្យាបាល។ ស្ថានភាពរបស់ អ្នកជម្ងឺមុនចូលមកដល់មន្ទីរពេទ្យខេត្តគឺ មានអាការៈមិនដឹងខ្លួនអ្វីទាំងអស់ ហើយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តបានរៀបចំ ធ្វើការសង្គ្រោះបន្ទាន់តាមលក្ខណៈបច្ចេកទេសយ៉ាងយកចិត្តទុកដាក់ទៅលើករណីអ្នកជម្ងឺខាងលើ ប៉ុន្តែបន្ទាប់ពីពិនិត្យឃើញថា អ្នកជម្ងឺបានស្លាប់បាត់បង់ជីវិតនៅមុនពេលមកដល់មន្ទីរពេទ្យ។ តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរ ឈ្មោះ ជឿន ចិត្រ អាយុ ៤៣ ឆ្នាំ បានស្លាប់បាត់បង់ជីវិតដោយសារ មានជម្ងឺលើសឈាម, ទឹកនោមផ្អែម ដែលជាជំងឺប្រចាំកាយ រួមបញ្ចូលទាំងការធ្វើតេស្តមានវិជ្ជមានកូវីដ-១៩ នៅក្នុងខ្លួន។
អាស្រ័យដូចដែលបានជម្រាបជូនខាងលើនេះ សូមប្រជាពលរដ្ឋទាំងអស់មេត្តាបង្កើនការប្រុងប្រយ័ត្ន និងបន្តអនុវត្តនូវវិធានការសុខាភិបាល និង៣ការពារ និង៣កុំ ដើម្បីជៀសវាងពីការឆ្លងជំងឺនេះ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតដោយយថាហេតុណាមួយ៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]