ថៃ៖ ជាការពិតណាស់ ជឿជាក់ថាប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់មកហើយពី Noonrami ដែលជាតារាសម្ដែងស្រីដ៏មានទេពកោសល្យម្នាក់ ហើយនាងក៏ត្រូវជាជាភរិយារបស់លោក Louis Scoott ដែលជាតារាសម្ដែងប្រុសដ៏ល្បីម្នាក់នៅក្នុងជួរសិល្បៈថៃផងដែរ។
យ៉ាងណាមិញ គូស្វាមីភរិយាមួយគូនេះ ក៏ទើបតែរៀបពិធីមង្គលការថ្មីៗកន្លងទៅមិនយូរប៉ុន្មានដែរ ដែលបានប្រារព្ធធ្វើឡើង តាមបែបសាមញ្ញៗ ចំណែកឯភ្ញៀវ ដែលបានមកចូលរួមមានត្រឹមតែ គ្រួសារសាច់ញាតិសងខាង និងមិត្តភក្ដិជិតស្និទ្ធប៉ុណ្ណោះ បើទោះបី ថ្ងៃមង្គលការរបស់អ្នកទាំងពីរ មានភ្ញៀវចូលរួមតិចក៏ពិតមែន តែបើមើលទៅ លើសកម្មភាព ពិតជាពោរពេញទៅ ដោយភាពសប្បាយរីករាយ និងសុភមង្គលខ្លាំងណាស់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ក្រោយរៀបការរួចគេសង្គេតឃើញថា Louis Scott និង Noon Ramida កាន់តែមានសេចក្តីខ្លាំងឡើង ថែមបានបើកបង្ហាញផ្ទះវីឡាមួយខ្នងយ៉ាងប្រណិតបែបស៊ីវីល័យ ដែលមើលទៅពិតជា មានសភាពធំស្កឹមស្កៃ គួរឲ្យចង់រស់នៅ បូករួម នឹងបរិយាកាសល្អ ចំណែកបន្ទប់នីមួយៗ ពិតជាធំទូលាយ បូករួមមានបន្ទប់ហាត់ប្រាណផ្ទាល់ខ្លួន និងស្រស់ស្អាត គួរឲ្យចង់រស់នៅផងដែរ ៕
សូមទស្សនារូបភាពខាងក្រោម៖
ប្រភព៖ entertain.teenee
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]