ហ្វីលីពីន: មហាជន និងប្រិយមិត្ត ទស្សនិកជន ជាពិសេសអ្នកដែលនិយមតែងតែគាំទ្រ និងតាមដានរឿងភាគហ្វីលីពីន ច្បាស់ណាស់ពិតជាធ្លាប់បានស្គាល់ គូស្វាមី-ភរិយា មួយគូដ៏សែនផ្អែមល្អែម គឺ លោក Dong Dantes ធ្លាប់សម្តែងជាម៉ារីអូ និងនាង Marian rivera ធ្លាប់សម្តែងជាតួម៉ារីម៉ា ហាក់នៅតែបន្តបង្ហាញក្តីស្រលាញ់គំរូ ដល់អ្នកគាំទ្ររបស់អ្នកទាំងពីរ ដោយកាលពីម្សិលមិញនេះ នៅក្នុងកំឡុងពេល ដែលអ្នកទាំងពីរទៅចាក់វ៉ាក់សាំងបង្ការកូវីដ១៩ នាង  Marian rivera បានថតរូបអោបស្វាមីក្រោយពេលចាក់វ៉ាក់សាំងរួច ខណ:ពេលដែលលោក Dong Dantes ក៏ឈរផ្តល់កម្លាំងចិត្តឲ្យភរិយាកំឡុងពេលដែលនាងចាក់វ៉ាក់សាំងផងដែរ។

  លោក Dong Dantes  និងនាង Marian rivera 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំលឹកផងដែលថា ក្រោយចាប់ដៃគ្នាកសាងគ្រួសារអស់រយ:ពេលជាង៧ឆ្នាំកន្លងមក លោក Dong Dantes  និងនាង Marian rivera ក៏បានផ្តល់កំណើតដល់កូនដ៏ប្រុសស្រីដ៏ស្រស់សង្ហា និងគួរឲ្យស្រលាញ់ចំនួន២នាក់ ខណ:ពេលដែលប្រជាប្រិយភាពរបស់ពួកគេ រឹតតែទទួលបានការគាំទ្រពីសំណាក់មហាជនទាំងនៅក្នុងប្រទេស និងក្រៅប្រទេសផងដែរ៕

ចង់ឃើញថាតើ ម៉ារីអូ និងម៉ារីម៉ា ស្វីតដល់កម្រិតណានោះ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

នាង Marian rivera 
  លោក Dong Dantes 
  លោក Dong Dantes និងនាង Marian rivera 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]