ថៃ៖ មហាជនគ្រប់គ្នាប្រាកដជាបានស្គាល់ជាមួយនិងពិធីករលោក Tach Pharunyoo ដែលលោកជាតារាដ៏មានប្រជាប្រិយភាពម្នាក់នៅក្នុងរង្វង់សិល្បៈជួរមុខថៃផងដែរ។

Tach Pharunyoo
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញកាលពីពេលថ្មីៗកន្លងទៅនេះ Tach Pharunyoo បានធ្វើឱ្យមហាជនគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីរូបគេផ្ទាល់បានបង្ហាញនូវរូបថតមួយសន្លឹកនៅក្នុងបណ្តាញសង្គម។  ដោយរូបថតនោះជារូបដែលគេបានថតកាលពីលោកបានសម្ដែងរឿងពីមុនយូរណាស់មកហើយ ក្នុងរឿង ផាត អាណុន។ ក្នុងនោះអ្វីដែលកាន់តែចាប់អារម្មណ៍ គឺជាការតុបតែងមុខមាត់ដ៏គួរឱ្យអស់សំណើចរបស់គេ ដែលអ្នកណាៗឃើញហើយ ទប់សំណើចមិនបាន ក្នុងរូបភាពដែល Tach Pharunyoo ពាក់សក់វែង ហើយបួងឡើងលើ ព្រមទាំងមានការផាត់មុខដូចតួសម្ដែងហ៊ី និងស្លៀកពាក់ដូចជាមនុស្សស្រី ហើយការសម្ដែងនេះគេក៏មិនបានបញ្ជាក់ថាជាតួអង្គអ្វីនោះដែរនៅក្នុងសាច់រឿង ។

ឃើញដូចនោះហ្វេនៗជាច្រើន បានចូលទៅខមមិនយ៉ាងព្រោងព្រាតដោយពួកគេស្ទើរតែមិនចង់ជឿថាជារូប Tach Pharunyoo កាលពីមុននោះទេ៕

ប្រភព៖ Khaosod 

Tach Pharunyoo
Tach Pharunyoo
Tach Pharunyoo
Tach Pharunyoo
Tach Pharunyoo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]