សហរដ្ឋអាមេរិក៖ ជាធម្មតាមនុស្សម្នាក់ៗតែងតែមានចំណុចពិសេសៗរៀងៗខ្លួនជាមួយនឹងរូបសម្រស់នៅក្នុងការទាក់ទាញនូវភ្នែកអ្នកដ៏ទៃឱ្យចាប់អារម្មណ៍មកលើខ្លួន ហើយចំណុចដែលទាក់ទាញនោះតែងតែមានផ្សេងៗគ្នាសម្រាប់មនុស្សម្នាក់ៗ។
ថ្ងៃនេះសូមនាំអ្នកទាំងអស់គ្នាមកស្គាល់ជាមួយនឹងតារាៗដែលមានរូបសម្រស់ ស្រស់ស្អាត និងមាន ភាពទាក់ទាញខ្លាំងដោយសារតែកែវភ្នែកដ៏មានមន្តស្នេហ៍ ហើយជានារីដែលមានកែវភ្នែកស្រស់ស្អាតជាងគេនៅលើពិភពលោក ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រភព៖ Wegointer
ចង់ដឹងច្បាស់សូមមកមើលតារាទាំង១០រូបនេះ ថាកែវភ្នែករបស់ពួកគេមានភាពស្រស់ស្អាត និងភាពទាក់ទាញយ៉ាងនោះ សូមទស្សនាទាំងអស់គ្នាៈ
១.Aishwarya Rai

Aishwarya Rai នាងជាតារាសម្ដែងជនជាតិឥណ្ឌា ដែលអ្នកណាៗក៏ធ្លាប់បានស្គាល់នាងដែរ បើនិយាយពីសម្រស់វិញស្ទើរតែគ្មានគូប្រៀប បើសម្លឹងមើលកែវភ្នែករបស់នាងវិញ ប្រាកដអ្នកនឹងលង់ក្នុងអន្លង់ស្នេហ៍នាងមិនខាន ព្រោះតែកែវភ្នែកដ៏មុតស្រួចដ៏គួរឱ្យទាក់ទាញ្។
២. Angelina Jolie

Angelina Jolie គឺជាតារាហូលីវូដដ៏ល្បីឈ្មោះម្នាក់ ព្រមទាំង មានរូបសម្រស់ដ៏ស្រស់ស្អាត និងមុតស្រួចបានទាក់ទាញរូបសម្រស់របស់នាងឱ្យកាន់តែលេចធ្លោបន្ថែម។
៣.Elisabeth Taylor

Elisabeth Taylor ជាតារាហូលីវូដដែលមានកែវភ្នែកពណ៌ស្វាយ នេះគឺជាកែវភ្នែកដ៏ស្រស់ស្អាត បំផុត និងទាក់ទាញជាខ្លាំង។
៤. Madhubala

Madhubala គឺជានារីដ៏មានភាពទាក់ទាញជាខ្លាំងព្រោះតែកែវភ្នែករបស់នាង វាបានធ្វើឱ្យនាងមានភាពលេចធ្លោមួយកំរិតទៀត ក្នុងវិស័យសិល្បៈ។
៥. Charlize Theron

Charlize Theron នាងជាតារាហូលីវូដដែលមានសម្រស់ស្រស់ស្អាត និងមានមន្តស្នេហ៍ជាខ្លាំង នេះក៏ដោយសារតែនាងមានមុខមាត់ស្រស់ស្អាត ជាពិសេសគឺកែវភ្នែកមុតថ្លារបស់នាងតែម្ដង។
៦.Leona Lewis

Leona Lewis នាងក៏ជានារីក្នុងចំណោម នារីដែលមានកែវភ្នែកស្រស់ស្អាតផងដែរ ដោយអ្នកគ្រាន់តែសម្លឹងឱ្យចំកែវភ្នែករបស់នាង នោះអ្នកនឹងដឹងថានាងមានកែវភ្នែលពណ៌ ខៀវដ៏អស្ចារ្យ និទាក់ទាញ។
៧.Cameron Diaz

Cameron Diaz នាងជាអតីតតារាបង្ហាញម៉ូត ម្នាក់ តែក្រោយមកក៏ចាប់អាជីពជាអ្នកសម្ដែងវិញ ហើយនាងមានកែវភ្នែកដ៏ស្រទន់ និងមានមន្តស្នេហ៍គួរឱ្យទាក់ទាញជាខ្លាំង។
៨.Scarlett Johansson

Scarlett Johansson ដោយនាងជាអ្នកសម្ដែងស្រីដ៏ប៉ិនប្រសព្វព្រមទាំងមានរូបសម្រស់ដ៏ស្អាតព្រោះតែកែវភ្នែកពណ៌ខៀវរបស់នាង ធ្វើឱ្យបុរសៗមិនទិចនាក់នោះទេធ្លាក់ក្នុងអន្លង់ស្នេហ៍របស់នាង។
៩. Penelope Cruz

Penelope Cruz ជាតារាសម្ដែងស្បែកសដែលមានកែវភ្នែកពណ៌ត្នោតក្រហមយ៉ាងគួរឱ្យទាក់ទាញខ្លាំងបំផុត ។
១០. Megan Fox

Megan Fox នាងជានារីដែលមានកែវភ្មែកពណ៌ត្នោត អាចនិយាយបានថា កែវភ្នែកនេះមានឥទ្ធិពលក្នុងការទាក់ទាញអារម្មណ៍ឱ្យសម្លឹងមើលមុខដ៏ស្រស់ស្អាតរបស់នាងគ្រប់ៗគ្នា៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]