ចិន៖ ទោះជាមានរឿងរិះគន់មិនឈប់ឈរពីរូបសម្រស់ របស់ តារាស្រី Liu Yifei  ហៅ សៀវ ឡុងនី ក៏ដោយ តែនាងនៅតែមានទទួលបានការចាប់អារម្មណ៍ពីហ្វេនៗជាច្រើន ទៅលើការតាមដានគ្រប់សកម្មភាពរបស់នាង ផងដែរ។ 

ថ្មីៗនេះ ហាក់មានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលសម្រាប់ទស្សនិកជនសារជាថ្មីហើយ បន្ទាប់ពី តារាស្រីរូបនេះ បានបង្ហាញខ្លួននៅក្នុងកម្មវិធីមួយ ខណៈពេលដែលខាងស្ទូឌីយោរបស់នាង បានចែករំលែករូបថតដែលបានកែសម្រួល បង្ហាញពីភាពស្រស់ស្អាតយ៉ាងល្អឥតខ្ចោះ ធ្វើឲ្យមនុស្សជាច្រើនបានកោតសរសើរចំពោះរូបសម្រស់របស់នាង ថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក នៅក្នុងនោះដែរ វាហាក់ដូចជាផ្ទុយពីការរំពឹងទុករបស់អ្នកទស្សនាមិនតិចនាក់ទេ ទៅលើ Liu Yifei ក្រោយពី បានឃើញរូបថតពិតរបស់នាង ដែលមានភាពខុសស្រឡះពីរូបភាពដែលបានកែសម្រួល ផងដែរ ព្រោះតាមរយៈរូបភាពទាំងនោះ នាងបានតុបតែងខ្លួនក្នុងរ៉ូបតឹង និងធ្វើឲ្យមើលឃើញពីមុខរាងមូល ព្រមទាំងមានស្នាមជ្រួញនៅត្រង់ចង្កា ថែមទៀតផង។

យ៉ាងណាមិញ ទន្ទឹមនឹងរូបថតបង្ហាញពីសម្រស់ពិតរបស់នាង មនុស្សជាច្រើនបានគិតថា តារាស្រីរូបនេះគួរតែជៀសវាង ការជ្រើសរើសសម្លៀកបំពាក់ដែលបង្ហាញស្បែកខ្លាំងពេក ផងដែរ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

 Liu Yifei
 Liu Yifei
 Liu Yifei
រូបភាព បង្ហាញពីសម្រស់ពិតរបស់ Liu Yifei
រូបភាព បង្ហាញពីសម្រស់ពិតរបស់ Liu Yifei

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]