ថៃ៖ មហាជនគ្រប់គ្នាបានដឹងហើយថាតារាសម្ដែងប្រុសលោក New Chapter ទើបតែបានធ្វើឱ្យគ្រប់គ្នាត្រេកអរជំនួស កាលពីពេលកន្លងទៅ ដោយលោកបានសុំគូស្នេហ៍រៀបការយ៉ាងរ៉ូមែនទិចជាមួយនឹង Maysapril នៅឯមាត់សមុទ្រ។
នៅក្នុងពេលថ្មីៗនេះ New Chapter លោកក៏បាន ចេញមុខមកថ្លែងអំណរគុណដល់គ្រប់គ្នាដែលបានជួយឱ្យក្នុងការសុបប្រាយ៍ដល់គូស្នេហ៍ គឺ Maysapril យ៉ាងរលូនទៅមុខ និងរៀបចំឡើងបានយ៉ាងល្អ ។ ក្នុងនោះមានដូចជាទីកន្លែងសណ្ឋាគា ដោយគេក៏បានបង្ហើបថាគម្រោងការណ៍នេះគឺបានរៀបចំមកអស់រយៈពេលជាច្រើនខែមកហើយ ដើម្បីឱ្យវាមើលទៅកាន់តែអស្ចារ្យថែមទៀត។តែអ្វីដែលធ្វើឱ្យគ្រប់គ្នាមានការចាប់អារម្មណ៍ជាខ្លាំងនោះគឺ New Chapter លោកក៏បានអរគុណចំពោះអ្នកម្ដាយរបស់គេ ដែលបានទិញចិញ្ចៀនពេជ្រឱ្យរូបលោកក្នុងថ្ងៃដែលសុំគូស្នេហ៍រៀបការនោះផងដែរ ។
ទាំងនេះបានធ្វើឱ្យមហាជនគ្រប់គ្នាកាន់តែច្រណែននឹង Maysapril ទៀតហើយ ព្រោះមានបុរសដ៏ល្អសុំនាងរៀបការ ជាពិសេសនឹងមានម្ដាយក្មេកដ៏ល្អម្នាក់ថែមទៀតដែលបានស្រឡាញ់នាងតាំងពីដំបូងបែបនេះ៕
ប្រភព៖ Khaosod
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]