បរទេស៖ កាលពីយប់ថ្ងៃសុក្រទី ១១ ខែមិថុនារូបភាពជាច្រើនដែលប្រមាញ់តារាសម្តែង Angelina Jolie បានទៅលេងផ្ទះរបស់តារាសម្តែងប្រុស Jonny Lee Miller ត្រូវបានចែកចាយពាលពេញ លើអ៉ីនធឺណែត ត្រូវបានមហាជនលើកមកធ្វើជាប្រធានបទគ្រប់ៗគ្នា។
ក្នុងរូបភាពទាំងនោះ តារាសម្តែងរូបនេះ បានទៅម្នាក់ឯងដោយគ្មានអង្គរក្ស បន្ទាប់មកនាងបានចាកចេញពីផ្ទះរបស់អតីតស្វាមីទី នៅម៉ោង ១០ និង ៣០ នាទី ដោយគេបានសង្កេតឃើញថា នាងបានពាក់ម៉ាស ជាមួយអាវវែងមួយហើយកាន់ដបស្រាមួយដបទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមប្រភពមួយបានលើកឡើងថា Angelina បានទៅសួរសុខទុក្ខអតីតស្វាមីរបស់នាងនៅពេលនាងធ្វើដំណើរទៅញូវយ៉កជាមួយកូន ៦ នាក់នៅសប្តាហ៍នេះ ដោយតារាប្រុសវ័យ ៤៨ ឆ្នាំរូបនេះ រស់នៅក្នុងផ្ទះល្វែងមួយនៅសង្កាត់ Dumbo ក្នុងសង្កាត់ Brooklyn ។
ត្រឡប់ទៅវិញ Angelina Jolie និងតារាសញ្ជាតិអង់គ្លេស Jonny Lee Miller បានរៀបការនៅឆ្នាំ ១៩៩៦។ ពួកគេបានស្រលាញ់គ្នាពេលកំពុងសម្តែងក្នុងរឿង Hackers ក្នុងឆ្នាំ ១៩៩៥។ ពិធីរៀបការរបស់គូស្នេហ៍ទាំងពីរនៅពេលនោះបង្កឱ្យមានការភ្ញាក់ផ្អើលដោយសារតែ មេម៉ាយកូន ៦រូបនេះមានអាយុត្រឹមតែ ២០ ឆ្នាំតែប៉ុណ្ណោះ។
ទោះយ៉ាងណាបន្ទាប់ពីរស់នៅជាមួយគ្នាបានមួយឆ្នាំអ្នកទាំងពីរបានបែកបាក់គ្នាដោយស្ងាត់ៗ ។ មូលហេតុនៃការបែកបាក់គ្នាត្រូវបានគេនិយាយថាដោយសារតែគូស្នេហ៍វ័យក្មេងរស់នៅឆ្ងាយពីគ្នា។ ដោយម្នាក់នៅចក្រភពអង់គ្លេស ខណៈដែល Angelina មមាញឹកការងារជាច្រើននៅហូលីវូដ។ គូស្នេហ៍តារាបានលែងលះគ្នាជាផ្លូវការនៅឆ្នាំ ១៩៩៩ និងរក្សាទំនាក់ទំនងលក្ខណៈដូចមិត្តភក្តិជិតស្និទ្ធពីពេលនេះមក៕
ប្រភព៖ zingnews.vn
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]