កំពង់ស្ពឺ៖ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តកំពង់ស្ពឺ បានដាក់ចេញនូវសេចក្តីសម្រេចមួយស្តីអំពី ការបន្តអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។
នៅក្នុងសេចក្តីសម្រេច ត្រង់ប្រការ១ បានបញ្ជាក់ថា ថិរវេលាអនុវត្តនូវវិធានការរដ្ឋបាល មានរយៈពេលមួយសប្តាហ៍ គិតចាប់ពីថ្ងៃទី១៤ ខែមិថុនា រហូតដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១នេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រការ២ បានបញ្ជាក់ថា ត្រូវផ្អាកជាបណ្តោះអាសន្ននូវសកម្មភាពដូចខាងក្រោម៖
- ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារចល័ត ដែលបើកទទួលអតិថិជនចូលទទួលទានអាហារ ភេសជ្ជៈ នៅចន្លោះម៉ោង ២០ ដល់ ០៣ ព្រឹក ប៉ុន្តែ ទីតាំងអាជីវកម្មនោះអាចលក់ជាលក្ខណៈវេចខ្ចប់បាន
- ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ដែលបើកទទួលអតិថិជនចូលទទួលទានអាហារមិនត្រូវលក់គ្រឿងស្រវឹងជាដាច់ខាត
- គ្រប់ផ្សាររដ្ឋ ផ្សារឯកជន ផ្សារម៉ាត ហាងលក់ភេសជ្ជៈ ត្រូវផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ
- ផ្អាកការជួបជុំជាលក្ខណៈគ្រួសារដែលមានការទទួលទានគ្រឿងស្រវឹង
- រាល់សកម្មភាពកីឡា ដែលមានលក្ខណៈជួបជុំឬ ការប្រមូលផ្តុំគ្នាលើសពី ២នាក់៕
សូមអានសេចក្តីសម្រេចពិស្តារ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]