ថៃ៖ មហាជនគ្រប់គ្នាបានដឹងរួចមកហើយជាមួយនឹងបញ្ហាគ្រួសារ​របស់ Newclear ដែលមានបញ្ហារកាំរកូសជាមួយនឹងស្វាមី ក្នុងនោះនាងក៏បានចេញមុខមកបញ្ជាក់ពីបញ្ហានេះផងដែរ ថាអ្នកទាំងពីរនឹងរកវិធីដោះស្រាយរឿងមួយនេះឱ្យល្អប្រសើរឡើងមកវិញ។

Newclear  និង Petjah
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងរយៈពេលកន្លងទៅថ្មីៗនេះ Newclear  បានចេញមកបកស្រាយនិងព្រមទទួលស្គាល់ថាខ្លួននិងស្វាមីលោក Petjah ពិតជាមានបញ្ហាជាមួយគ្នាមែន ហើយរឿងនេះមិនមែនដោយសារមានអ្នកទីបីចូលមកនោះដែល សម្រាប់រឿងនេះនាងថានឹងរកវិធីដោះស្រាយឱ្យបានល្អប្រសើរជាងនេះ ។

យ៉ាងណាមិញក្នុងពេលថ្មីៗនេះស្រាប់តែ គេបានឃើញ គូស្វាមីភរិយាមួយគូនេះទៅដើរកម្សាន្តនៅឯមាត់សមុទ្រដោយយកកូនប្រុសសំណព្វចិត្តរបស់គេទៅជាមួយយ៉ាងមានក្ដីសុខ។ ក្នុងនោះត្បិតថា Newclear និងស្វាមី មិនបានថតរូបជាគូជាមួយគ្នា ក៏ពិតមែន តែពួកគេម្នាក់ៗបានថតជាមួយនឹងកូនប្រុសហើយផុសចូលទៅក្នុងបណ្ដាញសង្គម ដោយមានទឹកមុខរីករាយ និងមើលទៅមានភាពកក់ក្ដៅនិងក្ដីសុខខ្លាំងណាស់ ។

ឃើញដូចនោះហ្វេនៗអ្នកគាំទ្រមានការចាប់អារម្មណ៍ជាខ្លាំង និងចូលទៅខមមិនឱ្យអ្នកទាំងពីរឆាប់យល់ចិត្តគ្នា ខ្លះគិតថាពួកគេទាំងពីរនាក់កំពុងតែមានសភាពដូចដើមបន្តិចម្ដងៗហើយ៕

ប្រភព៖ Kapook 

ចង់ដឹងច្បាស់សូមទៅទស្សនារូបភាពទាំងអស់គ្នា៖

Newclear និង Petjah
Newclear 
 Petjah
Newclear 
 Petjah និងកូនប្រុស
 Petjah
Newclear 
Newclear និង កូនប្រុស
Newclear 
 Petjah និងកូនប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]