ថៃ៖ ជាការពិតណាស់ សម្រាប់មហាជនដែលជាអ្នកគាំទ្រតារាថៃ ច្បាស់ជាបានជ្រាបរួចមកហើយថា នៅក្នុងសង្គមសិល្បៈថៃ មានគូស្នេហ៍តារាៗជាច្រើនគូ បានសម្រេចចិត្តចែកផ្លូវគ្នារកដៃគូជីវិតថ្មីរៀងៗខ្លួន ដោយសារតែនៅជាមួយគ្នាមិនចុះសម្រុង ដែលការបែកបាក់គ្នានេះបានធ្វើឲ្យអ្នកគាំទ្រមានការសោកស្ដាយជំនួសជាខ្លាំង។

ជាមួយគ្នានេះដែរ ក្នុងចំណោមតារាប្រុសស្រីមួយចំនួនដែលបានចែកផ្លូវគ្នានោះ បន្ទាប់ពីបានបែកបាក់គ្នាទៅ យើងឃើញថាមានអ្នកខ្លះក៏អាចរកអ្នកថ្មីមកស្អំបេះដូងបានភ្លាមៗ ប៉ុន្តែដោយឡែក បើនិយាយពីតារាប្រុសប៉ុន្មាននាក់ខាងក្រោមនេះវិញ ទោះបីជាបែកគ្នាជាមួយដៃគូ មានរយៈពេលរាងយូរបន្តិចមែន តែគេនៅតែមិនទាន់ព្រមបើកបេះដូងទទួលអ្នកថ្មីមកមើលថែនោះឡើយទេ៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តារាប្រុសទាំងនោះ មានដូចខាងក្រោម៖

១.Gun Napat

បន្ទាប់ពីបានបែកគ្នាជាមួយតារាស្រី Marie Broenner ជិតមួយឆ្នាំមកនេះ Gun នៅតែមិនទាន់រកអ្នកថ្មីជំនួសអ្នកចាស់បាននៅឡើយទេ។

Gun Napat
Gun និងអតីតគូស្នេហ៍ Marie

២.Top Jaron

កាលពីជាង ៦ខែមុន តារាប្រុសរូបនេះ ក៏បានប្រកាសថាបែកផ្លូវជាមួយមិត្តស្រីផងដែរ ហើយមកទល់ពេលនេះលោកកំពុងប្រើជីវិតនៅលីវយ៉ាងរំភើយ និងមិនទាន់មានអ្នកណាមកស្អំបេះដូងនោះឡើយដែរ។

Top Jaron
Top Jaron និងអតីតគូស្នេហ៍ Yodnam

៣.Alek Teeradetch

កាលពីខែ មិថុនាឆ្នាំ ២០២០ Alek ក៏បានបែកគ្នាជាមួយតារាស្រី Toey Jarinporn។ ហើយពេលនេះ Alek ក៏នៅតែមិនទាន់មានអ្នកថ្មីដែរ។

Alek Teeradetch
Alek និងអតីតគូស្នេហ៍ Toey 

៤.Ton Arch 

ស្នេហាជាង១០ឆ្នាំរបស់ Ton និងតារាស្រី Taew ក៏ត្រូវបានបញ្ចប់ដែរ ដែលធ្វើឲ្យគ្រប់គ្នាមានការសោកស្ដាយជាខ្លាំង។ ប៉ុន្តែក្រោយការបែកគ្នាជាង១ឆ្នាំ មកទល់ពេលនេះ Ton ក៏នៅតែមិនទាន់មានអ្នកណាមកជំនួសស្នេហ៍ចាស់ ទាំងដែលតារាស្រី Taew អាចរកបានអ្នកថ្មីបានមុនយ៉ាងឆាប់រហ័ស។

Ton Arch 
Ton និងអតីតគូស្នេហ៍ Taew

៥.Pong Nawat

តារាប្រុសជើងចាស់រូបនេះ ក៏ធ្លាប់បែកបាក់ស្នេហាជាមួយតារាស្រី​ Kaew Jarinya កាលពីជាងបីឆ្នាំមុនផងដែរ។ ហើយមកទល់ពេលនេះ Kaew ក៏បានរៀបការជាមួយអ្នកថ្មី ប៉ុន្តែ Pong វិញ នៅមិនទាន់មានដំណឹងនៅឡើយទេថា លោករកបានអ្នកថ្មីហើយឬនៅ។

Pong Nawat
Pong Nawat និងអតីតគូស្នេហ៍ Kaew

៦.Great Warintorn

កាលពីខែកក្កដា ២០២០ Great ក៏បានបែកគ្នាជាមួយអ្នកគ្រូពេទ្យ Orn ដែរ។ ហើយក្រោយការបែកគ្នាមកទល់ពេលនេះ លោកនៅតែមិនទាន់មានអ្នកថ្មីនៅឡើយ។

Great Warintorn
Great និងអតីតគូស្នេហ៍ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]