ទោះបីជាអាការៈហត់នឿយមានជាប់ពាក់ព័ន្ធនឹងអាហារូបត្ថម្ភមិនគ្រប់គ្រាន់ ខ្វះសកម្មភាពរាងកាយ និងបែបបទរស់នៅមិនល្អយ៉ាងណាក្ដី ប៉ុន្តែប្រសិនបើគ្នាយើងមានអារម្មណ៍ហត់នឿយជាប្រចាំ វាអាចក្លាយទៅជាជំងឺផងដែរ។
ជំងឺអស់កម្លាំងល្ហិតល្ហៃរ៉ាំរ៉ៃ អាចបណ្ដាលឲ្យយើងអស់កម្លាំងជាប់ជាប្រចាំ ហើយវាអាចបន្តរហូតដល់រយៈពេលដល់៦ខែ។ អាការៈអស់កម្លាំងប្រភេទនេះ កាន់តែធ្វើឲ្យសកម្មភាពរាងកាយ និងផ្លូវចិត្តចុះខ្សោយជាលំដាប់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ គ្នាយើងក៏អាចដោះស្រាយជំងឺនេះបាន តាមរយៈការធ្វើឲ្យមុខងាររាងកាយប្រសើរឡើង និងធ្វើការផ្លាស់ប្ដូរបែបបទរស់នៅមួយចំនួន។
១. គេង
មនុស្សមួយចំនួនដែលកើតជំងឺអស់កម្លាំងល្ហិតល្ហៃរ៉ាំរ៉ៃនេះ ក៏អាចប្រឈមនឹងការគេងមិនស្កប់ស្កល់ ឬគេងមិនលក់ដែរ។ កត្តានេះ គឺជារឿងធម្មតាប៉ុណ្ណោះ ពីព្រោះនៅពេលដែលរាងកាយយើងមិនបានសម្រាកគ្រប់គ្រាន់ យើងនឹងមានអារម្មណ៍ហត់នឿយ ព្រមទាំងអស់កម្លាំង។ ដូច្នេះហើយ ដើម្បីដោះស្រាយបញ្ហានេះ យើងចាំបាច់ត្រូវរៀបចំពេលវេលាគេងឲ្យបានត្រឹមត្រូវឡើងវិញ និងគេងឲ្យបានគ្រប់គ្រាន់រយៈពេល៧ទៅ៨ម៉ោងក្នុងមួយថ្ងៃ។
២. វីតាមីនD
វីតាមីនគឺជាផ្នែកមួយនៃសារធាតុចិញ្ចឹមទូទៅ ដែលមនុស្សយើងមិនអាចខ្វះបាន។ វាមានសារសំខាន់ណាស់សម្រាប់ដំណើរការមុខងារផ្សេងៗរបស់រាងកាយ។ ចំណែកឯវីតាមីនDដើរតួនាទីចម្បងក្នុងការព្យាបាលជំងឺអស់កម្លាំងល្ហិតល្ហៃរ៉ាំរ៉ៃ ក៏ដូចជាបង្កើនកម្រិតថាមពលនៅក្នុងពេលតែមួយ។ ដើម្បីទទួលបានវីតាមីនDគ្រប់គ្រាន់ គ្នាយើងគប្បីញ៉ាំអាហារដែលសំបូរទៅដោយវីតាមីនDដូចជាសាច់ក្រហម ថ្លើម ត្រីដែលមានខ្លាញ់ដូចជាត្រីសាម៉ុនជាដើម ព្រមទាំងស្រូបយកពន្លឺព្រះអាទិត្យខ្លះៗ ដើម្បីគ្រប់គ្រងជំងឺមួយនេះឲ្យបានល្អ។
៣. របបអាហារមានតុល្យភាព
ប្រភពថាមពលចម្បងសម្រាប់រាងកាយគឺចំណីអាហារ។ ក្នុងករណីដែលយើងកំពុងប្រឈមនឹងជំងឺនេះ យើងគប្បីយកចិត្តទុកដាក់ចំពោះរបបអាហារជាពិសេស។ ដូចនេះ ចូរកាត់បន្ថយការញ៉ាំអាហារដែលមានជាតិខ្លាញ់ អាហារចៀន និងអាហារកែច្នៃ ព្រមទាំងជាតិស្ករ។
៤. ធ្វើលំហាត់ប្រាណ
គ្នាយើងមួយចំនួនយល់ថា ការហាត់ប្រាណអាចនឹងធ្វើឲ្យថាមពលរបស់យើងធ្លាក់ចុះ ប៉ុន្តែផ្ទុយទៅវិញ ការហាត់ប្រាណបែរជាជួយបង្កើនកម្លាំង និងថាមពលរបស់យើង។ ការព្យាបាលដោយលំហាត់ប្រាណ អាចជួយដោះស្រាយជំងឺអស់កម្លាំងល្ហិតល្ហៃបានយ៉ាងមានប្រសិទ្ធភាព។ ហេតុនេះហើយ យើងគប្បីបង្កើនការធ្វើចលនា ដើម្បីឲ្យរាងកាយរបស់យើងមានភាពស្វាហាប់ និងជៀសឆ្ងាយពីជំងឺផ្សេងៗ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]