ចិន៖ អាចនិយាយបានថា តារាស្រី Yang Mi គីជាតារាសម្ដែងស្រីលំដាប់ជួរមុខមួយរូប នៅក្នុងឧស្សាហកម្មកម្សាន្តរបស់ប្រទេសចិន ដោយត្រូវបានមនុស្សជាច្រើន ចាប់អារម្មណ៍ទៅលើសមត្ថភាព ព្រមទាំងរូបសម្រស់ស្រស់ស្អាតទាក់ទាញ របស់នាង ផងដែរ។ 

ដោយឡែក ថ្មីៗនេះ យោងតាម ទំព័រ QQ នៅថ្ងៃទី ១៤ ខែមិថុនា ស្រាប់តែមានអត្ថបទដ៏គួរឱ្យចាប់អារម្មណ៍មួយ នៅពេលដែលបានបង្ហាញថា ឥឡូវនេះ មានការវះកាត់ប្លាស្ទិចដើម្បីឲ្យមាន រាងខ្ទង់ច្រមុះដូចតារាស្រី Yang Mi ទៀតផង ដោយនៅក្នុងនោះ មាននារីតាមប្រព័ន្ធអ៊ីនធឺណេតដ៏ល្បីល្បាញម្នាក់ ដែលមានអាយុ ៣៨ ឆ្នាំនៅឆ្នាំនេះ បានបង្ហាញពីលទ្ធផលវះកាត់របស់ខ្លួន ដោយបញ្ចេញរូបភាព ២ សន្លឹកជាមួយច្រមុះថ្មីរបស់នាង ធ្វើឲ្យមនុស្សជាច្រើនមើលឃើញថា ពិតជាមានភាពស្រដៀងគ្នាទៅនឹង Yang Mi  ៩០ ភាគរយ ទៅហើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត ក្រៅពីច្រមុះហើយ នារីម្នាក់នេះ ថែមទាំងបានវះកាត់នៅត្រង់ថ្ងាសឲ្យខ្ពស់ ដើម្បីឲ្យមើលទៅកាន់តែស្រដៀងទៅនឹង Yang Mi កាន់តែខ្លាំងឡើង ដែលធ្វើឲ្យអ្នកលេងបណ្ដាញសង្គម មានការភ្ញាក់ផ្អើលទៅនឹងភាពស្រដៀងគ្នា របស់ពួកគេទាំងពីរ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

 Yang Mi
 Yang Mi
 Yang Mi
 Yang Mi
រូបនារីដែលកែសម្ផស្សឲ្យដូច Yang Mi កាលពីមុន
រូបនារីដែលកែសម្ផស្សឲ្យដូច Yang Mi
រូបនារីដែលកែសម្ផស្សឲ្យដូច Yang Mi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]