កំពង់ស្ពឺ៖ យោងតាមទំព័រហ្វេសប៊ុកមួយឈ្មោះថា Cambodia Amazing Site នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ នេះ បានបង្ហោះរូបភាពមួយចំនួនក្រោយពីឃើញថា មានបងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទី បានសម្រុកទៅលេងកម្សាន្តឧទ្យានកម្សាន្តជាតិគិរីរម្យ យ៉ាងណែនណាន់តាន់តាប់ពេញផ្លូវ ហើយបានបោះចោលសម្រាមពាសវាលពាសកាល គ្មានសណ្តាប់ធ្នាប់រាយប៉ាយពេញទឹកពេញដី។
ក្នុងនោះដែរ ទំព័រហ្វេសប៊ុក Cambodia Amazing Site បានអំពាវនាវដល់អ្នកទៅកម្សាន្តគ្រប់គ្នាមេត្តា មានទំនួលខុសត្រូវ ជួយថែរក្សាទីកន្លែងកម្សាន្តមួយនេះ ឱ្យស្រស់បំព្រងដូចដើម ជៀសវាងការបោះសម្រាមចោលគ្មានទិសតំបន់នាំឱ្យបរិស្ថានទីនោះ ទៅជាគំនរសម្រាមនៅថ្ងៃណាមួយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ដែរថា ឧទ្យានជាតិគិរីរម្យ មានឈ្មោះពេញថា ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ ជាឧទ្យានជាតិមួយស្ថិតនៅក្នុងភូមិដំរីផុត ឃុំគិរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ព្រះរាជាណាចក្រកម្ពុជា។ ឧទ្យានគិរីម្យ មានចម្ងាយប្រមាណ ១១២គម ធ្វើដំណើរពីរាជធានីភ្នំពេញ។
ឧទ្យានកម្សាន្តនេះ គឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយដ៏ល្បីល្បាញដំបូងនៅកម្ពុជា ដែលគ្របដណ្តប់ទៅដោយព្រៃស្រល់បែបធម្មជាតិ ដែលធ្វើឱ្យអ្នកទេសចរណ៍មិនសរសើរមិនបាន ចំពោះសម្រស់ដ៏ស្រស់ត្រកាលរបស់តំបន់ទេសចរណ៍មួយនេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]