តៃវ៉ាន់៖ កាលពីថ្មីៗនេះ ម្តាយរបស់លោក Wang Xiaofei ដែលត្រូវជាស្វាមីតារាសម្តែងស្រី Barbie Hsu បានធ្វើការ Live និយាយពីការលែងលះរបស់កូនប្រុសបង្កើតរបស់អ្នកស្រី នៅលើបណ្តាញសង្គម បានធ្វើឲ្យមហាជន​​មានការអាណិតអាសូរជាពន់ពេក។

ជាមួយគ្នានេះវីដេអូក្នុងការ Live ផ្ទាល់មួយនេះ អ្នកស្រី​បានចែករំលែក ធ្វើការសេចក្តីអធិប្បាយ មានឈឺចាប់ដែលកូនប្រុស បានមកជួបរឿងបែបនេះ មិនត្រឹមតែប៉ុណ្ណោះ ពាក្យសម្តីរបស់អ្នកស្រីបានសម្តែងការមិនពេញចិត្តចំពោះកូនប្រសារស្រីដែលជា Barbie ស្គាល់ថាជា សាន់ឆាយ ប៉ុន្តែមិនបានបញ្ជាក់ ក៏ដូចជាសង្កត់ធ្ងន់ឱ្យបានច្បាស់នោះទេ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយពីបានបញ្ចប់ការ Live មួយនេះ មានអ្នកនិយមលេងអ៉ីនធឺណែតម្នាក់បានបញ្ចេញមតិថា នាង (Barbie) មានលក្ខណៈផ្ទាល់ខ្លួន ដូចអាត្មានិយមពេកដូច្នេះប្តីរបស់នាងអាចនឹងត្រូវរងទុក្ខ ។ បន្ទាប់ពីឃើញបែបនេះ ម្តាយរបស់លោក Wang Xiaofei ចុចប៊ូតុង «ចូលចិត្ត» បង្ហាញពីការពេញចិត្តជាខ្លាំងជាមួយការបញ្ចេញយោបល់មួយនេះ។

ទោះជាយ៉ាងណាក្តី មានព័ត៌មានជាច្រើនតាមប្រព័ន្ធអ៉ីនធឺណែត ដែលថាលោកស្រីខកចិត្តនឹងកូនប្រសារស្រី ហើយចង់អោយ Wang Xiaofei លែងលះទៀតផង។ ថ្វីត្បិតដូច្នេះមែន តែភ្លាមៗ អ្នកស្រីបានចេញមុខតាមអ៉ីនធឺណែតដើម្បីបញ្ជាក់ថាមិនស្អប់និងមិនខកចិត្តនឹងកូនប្រសារដូចពាក្យចចាមអារ៉ាមនោះទេ ថែមទាំងបានបដិសេធមិនញុះញង់កូនប្រុសឱ្យលែងលះគ្នាដូច្នេះដែរ៕

ប្រភព៖ https://ngoisao.net/

សូមទស្សនារូបភាពខាងក្រោម៖

 Wang Xiaofei និង Barbie Hsu
 Wang Xiaofei និង Barbie Hsu
 Barbie Hsu និងស្វាមី រួមទាំងលោកប៉ា អ្នកម៉ាក់ក្មេង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]