ភ្នំពេញ៖ ក្រោយបញ្ចប់ការប្រឡងបវរកញ្ញាភេទទីបី Miss Queen Cambodia កញ្ញា ហានី ក៏បានទទួលតំណែងជាលំដាប់រងទីមួយផងដែរ។ ហើយនាងក៏កំពុងត្រៀមខ្លួនរួចជាស្រេច សម្រាប់តំណាងឲ្យកម្ពុជា ទៅចូលរួមប្រកួតបន្តក្នុងកម្មវិធី Miss Diva 2021 នៅឯប្រទេសវៀតណាមនាពេលឆាប់ៗនេះ។

ទន្ទឹមនឹងនេះ ស្របពេលកំពុងត្រៀមខ្លួនសម្រាប់ការចូលរួមប្រកួតនេះដែរ ហានី ក៏កំពុងខិតខំពង្រឹងសមត្ថភាពរបស់នាងបានយ៉ាងល្អ ពិសេសគឺការដើរផ្ទាល់តែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ថ្មីៗនេះវីដេអូមួយដែលបង្ហាញអំពីការដើររបស់នាង ដែលត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គម ក៏ទទួលបានការចាប់អារម្មណ៍ពីហ្វេនៗជាច្រើនផងដែរ។ ដោយក្នុងនោះយើងឃើញថា ការដើរម៉ូតរបស់បវរកញ្ញារូបនេះ ពិតជាមានភាពជឿជាក់ ដើរបានយ៉ាងស្វាហាប់ អមនឹងរូបរាងដ៏ស្រស់ស្អាតដូចស្រីពិតថែមទៀតនោះ ទើបធ្វើឲ្យអ្នកគាំទ្រឃើញហើយ មានការពេញចិត្តនិងសរសើរមិនដាច់ពីមាត់៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូ និងរូបភាពខាងក្រោម៖

បវរកញ្ញាភេទីបី ហានី
បវរកញ្ញាភេទីបី ហានី
បវរកញ្ញាភេទីបី ហានី
បវរកញ្ញាភេទីបី ហានី
ការបង្ហាញការដើររបស់បវរកញ្ញាភេទីបី ហានី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]