ថៃ៖ ប្រិយមិត្តប្រាកដជាបានស្គាល់ជាក់ជាមិនខានជាមួយតារាសម្ដែងស្រីដ៏ស្រស់ស្អាត Mew Nittha ហើយពេលបច្ចុប្បន្ននេះនាងកំពុងតែមានផ្ទៃពោះកូនដំបូងរបស់នាងនិងស្វាមីផងដែរ។
កាលពីពេលថ្មីៗកន្លងទៅនេះ Mew Nittha និងស្វាមីទើបតែបានប្រកាស់ថាអ្នកទាំងពីរមានកូនហើយ ក្នុងនោះក៏បានធ្វើឱ្យមហាជនមិនតិចនាក់នោះទេ ដែលបានសម្ដែងនូវក្តីរំភើបត្រេកអរជំនួសពួកគេ ជាពិសេសនោះគឺស្វាមី និងក្រុមគ្រួសារតែម្ដង ដែលមានក្ដីរំភើបចំពោះដំណឹងនេះ។ តែអ្វីដែលបានធ្វើឱ្យគ្រប់គ្នាមានការចាប់អារម្មណ៍ជាខ្លាំងនោះគឺក្នុងពេលថ្មីៗនេះនាងបានផុសរូបនៅក្នុង IG បង្អួតផ្ទៃពោះដែលទើបតែបាន៦ខែហើយ តែមើលទៅឃើញកាន់តែច្បាស់ និងធំជាងមុន ហើយរងចាំតែដល់ថ្ងៃចាប់កំណើតតែប៉ុណ្ណោះ។
ក្នុងនោះផងដែរ Mew Nittha ក៏បានសរសេរ Caption ថាៈ
ឃើញដូចនេះហ្វេនៗស្ទើរតែទប់សំណើចមិនបានជាមួយនឹងភាពក្រមិចក្រមើម និងរូបភាពដែលគេបានស្លៀកខោរបស់ស្វាមីនាង តែការធ្វើបែបនេះវាពិតជាស្រួលខ្លួនម្យ៉ាងនៅពេលយកខោអាវប្ដីមកពាក់រលុងៗបែបនេះ ក្នុងកំលុងពេលពពោះកាន់តែធំទៅៗ ដូចជារូបនាងផ្ទាល់តែម្ដង៕
ប្រភព៖ Sanook
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]