ឥណ្ឌា៖ អ្នកស្រុកឥណ្ឌាបានសង់ចេតិយមួយដើម្បីឧទិ្ទសចំពោះ“ ព្រះម៉ែកូរ៉ូណា” ហើយនិង ធ្វើការបន់ស្រន់ព្រះម៉ែដោយសង្ឃឹមថាអន្តរាគមន៏របស់ព្រះម៉ែ អាចកំចាត់វីរុសកូវីដ១៩ ដែលកំពុងផ្តាច់ជីវិតមនុស្សជារៀងរាល់ថ្ងៃ។
អ្នកធ្វើពិធីសាសនា នៅក្នុងភូមិ Shuklapur ក្នុងរដ្ឋ Uttar Pradesh ភាគខាងជើងនៃប្រទេសឥណ្ឌា បានធ្វើពិធីបួងសួងទឹកបរិសុទ្ធ និងផ្កានៅចេតិយពណ៌លឿងភ្លឺ ដែលពួកគេបានដាក់រូបព្រះរបស់ខ្លួនគឺ ព្រះមាតាកូរ៉ូណា ចាប់តាំងពីពួកគេបានសង់រូបបដិមានោះ នៅសប្តាហ៍នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមប្រភពពីអ្នកភូមិម្នាក់ ដែលបានបញ្ចេញឈ្មោះថា Sangeeta បាននិយាយកាលពីថ្ងៃសុក្រថា "ដោយមានពរជ័យរបស់ព្រះម៉ែកូរ៉ូណា អ្នកភូមិរបស់យើងនិងអ្នកផ្សេងទៀតនឹងបានជាសះស្បើយ " ។
គួររំលឹកផងដែរថា ប្រទេសឥណ្ឌា ត្រូវបានរងការវាយប្រហារយ៉ាងខ្លាំង ដោយសារការកើនឡើងនៃការឆ្លងមេរោគវីរុសកូវីដ១៩ ក្នុងខែមេសានិងឧសភា ប៉ុន្តែ មកទល់ឥលូវ ពុំទាន់មានសញ្ញាល្អនៃការធ្លាក់ចុះនៃវីរុសនៅឡើយទេ។
ដោយឡែក យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាល បានបង្ហាញថា អាជ្ញាធរ បានរាយការណ៍ពីករណីថ្មីចំនួន ៨៤.៣៣២ ករណី កាលពីថ្ងៃសៅរ៍ ដែលជាចំនួនទាបបំផុតប្រចាំថ្ងៃក្នុងរយៈពេលជាងពីរខែ។
ក្នុងនោះ យោងតាមទិន្នន័យរបស់រដ្ឋាភិបាល វីរុសកំណាចកូវីដ១៩ បានសម្លាប់ប្រជាជនឥណ្ឌាសរុប ៣៦៧.០៨១ នាក់មកហើយ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]