ការធ្វើលំហាត់ប្រាណជាប្រចាំមិនត្រឹមតែធ្វើឲ្យរាងកាយយើងមានសុខភាពរឹងមាំ និងជួយឲ្យមានអារម្មណ៍ល្អប៉ុណ្ណោះទេ តែការសិក្សាថ្មីៗនេះបានរកឃើញថាការហាត់ប្រាណបានជួយកាត់បន្ថយហានិភ័យកើតជំងឺខ្សោយគំហើញនៅវ័យ៥០ឆ្នាំ ឬចាស់ជាងនេះ។
ដូចគ្នាដែរ ការហាត់ប្រាណក៏ជួយឲ្យមនុស្សយើងកាត់បន្ថយហានិភ័យកើតជំងឺបេះដូង និងជំងឺទឹកនោមផ្អែម ដែលជំងឺទាំងនេះសុទ្ធតែអាចធ្វើឲ្យភ្នែកមានបញ្ហាដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ហាត់ប្រាណជួយដល់សុខភាពសរសៃឈាមក្នុងភ្នែក
ការសិក្សាមួយធ្វើឡើងលើសត្វកណ្ដុរ ដោយកណ្ដុរមួយក្រុមត្រូវអ្នកស្រាវជ្រាវដាក់នៅលើម៉ាស៊ីនរត់ និងមួយក្រុមទៀតឲ្យនៅស្ងៀមធម្មតា។ បួនសប្ដាហ៍ក្រោយ ក្រុមអ្នកស្រាវជ្រាវបានពិនិត្យលើភ្នែករបស់កណ្ដុរទាំងពីរក្រុម។ ក្រោយការពិនិត្យ អ្នកស្រាវជ្រាវបានរកឃើញថាកណ្ដុរដែលបានរត់លើម៉ាស៊ីនហាត់ប្រាណជាប្រចាំ មានការខូចខាតភ្នែកដល់ទៅ៤៥ភាគរយទាបជាងកណ្ដុរដែលមិនធ្វើសកម្មភាពរាងកាយ។
ការសិក្សាបានលើកឡើងការការហាត់ប្រាណបានជួយដល់ភាពធន់របស់ភ្នែក។ ការហាត់ប្រាណអាចប្រឆាំងនឹងការលូតលាស់ខុសធម្មតារបស់សរសៃឈាម ដែលកើតឡើងក្នុងភ្នែកដូចជាខូចសរសៃឈាមក្នងបាតភ្នែក ខូចបាតភ្នែក ខូចសរសៃឈាមបាតភ្នែកដោយសារទឹកនោមផ្អែមនិងជំងឺទឹកដក់បាតភ្នែក។
២. ហាត់ប្រាណជួយសុខភាពភ្នែក
អ្នកវិទ្យាសាស្រ្តកំពុងសិក្សាបន្ថែមទៀត ថាហេតុអ្វីបានជាការធ្វើលំហាត់ប្រាណអាចការពារភ្នែករបស់មនុស្សយើងបាន។ របកគំហើញថ្មីៗអាចនឹងដោះស្រាយបញ្ហាព្យាបាលភ្នែកជាច្រើនផ្សេងទៀត។
ប៉ុន្តែពេលនេះ អ្វីដែលអ្នកវិទ្យាសាស្រ្ដបានដឹងច្បាស់គឺថាការធ្វើលំហាត់ប្រាណបានជួយកាត់បន្ថយបញ្ហាភ្នែក។ បើសិនជាយើងកំពុងមានបញ្ហាភ្នែក ការហាត់ប្រាណនឹងជួយឲ្យស្ថានភាពជំងឺប្រសើរឡើង។ ការសិក្សាបានរកឃើញថាអ្នកធ្វើលំហាត់ប្រាណកម្រិតមធ្យមមានការវិវត្តកើតជំងឺទឹកដក់បាតភ្នែក២៥ភាគរយតិចជាងអ្នកមិនហាត់ប្រាណ។
ការធ្វើលំហាត់ប្រាណក៏ជួយដល់ការគ្រប់គ្រងជំងឺទឹកនោមផ្អែម សម្ពាធឈាមខ្ពស់ និងកូលេស្តេរ៉ូលខ្ពស់។ ជំងឺទាំងនេះ អាចធ្វើឲ្យភ្នែក ឬគំហើញរបស់យើងមានបញ្ហា។ ដូចនេះ ការហាត់ប្រាណបានជាប្រចាំនឹងជួយយើងកាត់បន្ថយហានិភ័យជំងឺភ្នែកដោយសារបញ្ហាសុខភាពទាំងនេះ។
៣. គួរហាត់ប្រាណកម្រិតណា?
ការសិក្សាជាច្រើនបានរកឃើញ និងបានណែនាំថាមនុស្សយើងហាត់ប្រាណកម្រិតមធ្យមមានប្រយោជន៍ល្អចំពោះសុខភាព។ អង្គការសុខភាពពិភពលោក និងCDC អាមេរិកបានណែឲ្យយើងហាត់ប្រាណដូចជាដើរ ជិះកង់ ហែលទឹក រាំ ឬរត់ត្រឹកៗឲ្យបាន៣០នាទីក្នុងមួយថ្ងៃ ឬប្រហែល១៥០នាទីក្នុងមួយសប្ដាហ៍។ ការហាត់ប្រាណជាប្រចាំនឹងជួយឲ្យសុខភាពរាងកាយ និងភ្នែកយើងមានសុខភាពល្អ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]