ភ្នំពេញ៖ មហាជនជ្រាបរួចមកហើយ អំពីការស្លាប់របស់កុមារា ហុង កាលពីយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅ ដោយសារតែគាត់បានឡើងតោងឡានសណ្ដោងម៉ាសុីនភ្លេីង​និងបានលោតចុះមកក្រោយ ក៏ស្រាប់តែត្រូវកន្ទុយខាងក្រោយអូសកិនជាច្រើនម៉ែត្របណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។

គួរបញ្ជាក់ផងដែរ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅនេះ សពកុមារា ត្រូវបានដឹកយកមកបូជានៅក្នុងវត្ត​ព្រែកលៀប ស្ថិតក្នុងខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ ខណ:ដែលពុំមានសាច់ញាតិរបស់ប្អូនប្រុសណាម្នាក់មកជូនដំណើរជាលើកចុងក្រោយ ផ្ទុយទៅវិញគេឃើញមានតែអ្នកដែលអាណិតប្អូនប្រុស មកចូលរួមទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ ស្រាប់តែលេចមុខឪពុកបង្កើតរបស់កុមារា ហុង ទៅទទួលយកធាតុរបស់គាត់ ទៅធ្វើបុណ្យតាមប្រពៃណី នៅខេត្តព្រះសីហនុ ដែលជាកំណើតរបស់ប្អូនប្រុស ហុង នេះបើគណនីហ្វេសប៊ុកដែលមានឈ្មោះថា Tep Monyrot បានឱ្យដឹង៕

កុមារា ហុង
កុមារា ហុង
កុមារា ហុង
កុមារា ហុង
ឱពុករបស់កុមារា ហុង
ឱពុករបស់កុមារា ហុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]