សហរដ្ឋអាមេរិក៖ មហាជនមួយចំនួនច្បាស់ជាបានស្គាល់ជាមួយនឹងតារាបង្ហាញម៉ូតស្រីដ៏ស្រស់ស្អាត Gigi Hadid ក្នុងនោះពេលបច្ចុប្បន្ននេះនាងក៏បានរៀបការរួចមកហើយនិងមានកូនម្នាក់អាយុ៧ខែជាមួយស្វាមីដែលជាអ្នកចម្រៀង និងនិពន្ធភ្លេងលោក Zayn Malik ។

Gigi Hadid និង  Zayn Malik
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Gigi Hadid ជាតារាបង្ហាញម៉ូតវ័យ២៦ឆ្នាំដ៏មានប្រជាប្រិយម្នាក់ នាងបានក្លាយជាតារាបង្ហាញម៉ូតតាំងពីឆ្នាំ២០១៤ រហូតមក បើក្រឡេកទៅមើលរូបសម្រស់របស់នាងវិញពិតណាស់ស្រស់ស្អាតគ្នានគូប្រៀបនោះទេដោយនារីៗគ្រប់រូបតែងតែស្រម៉ៃចង់បានរូបរាងដូចជាគេ។

យ៉ាងណាមិញក្នុងពេលកន្លងទៅថ្មីៗនេះ Gigi Hadid ក៏បានធ្វើពិធីខួបកំណើតគម្រប់ខួបអាយុ២៦ឆ្នាំសម្រាប់ខ្លួនឯង យ៉ាងកក់ក្ដៅនៅក្នុងផ្ទះ ត្បិតតែវាមើលទៅបែប​សាមញៗធម្មតា មិនដូចឆ្នាំមុនៗដែលបានអញ្ជើញភ្ញៀវច្រើនរៀបចំយ៉ាងអធិកអធម្ម ក៏ពិតមែន តែខួបកំណើតឆ្នាំនេះវាពិតជាកក់ក្ដៅនិងរីករាយខ្លាំងណាស់ ព្រោះថាឆ្នាំនេះមានស្វាមី កូន សាច់ញាតិ និងមិត្តភ័ក្តិស្និទ្ធស្នាលមួយចំនួនបានចូលរួមថ្ងៃពិសេសនេះ ទាំងអស់នេះក៏បានធ្វើឱ្យ Gigi Hadid មានក្ដីសុខមិនតិចទេ៕

ប្រភព៖ Journobiz

Gigi Hadid 
Gigi Hadid 
Gigi Hadid 
Gigi Hadid 
Gigi Hadid និង Zayn Malik
Gigi Hadid 
Gigi Hadid និង មិត្តភ័ក្ត
Gigi Hadid និង Zayn Malik
Gigi Hadid និង Zayn Malik

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]