ភ្នំពេញ៖​ នាព្រឹកថ្ងៃទី ១៣ ខែមិថុនា ឯកឧត្តម កែវ វណ្ណថន នាយឧត្តមសេនីយ៍ អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អមដំណើរដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ភោគ ចន្ថា ទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាមេបញ្ជាការរងបញ្ជាការដ្ឋានអង្គរក្ស និងថ្នាក់ដឹកនាំដទៃទៀតបានអញ្ចើញទស្សនកិច្ច សួនឧទ្យានឧស្សាហកម្មបច្ចេកវិទ្យារបស់ JIN SHA KONG GU CO., LTD នៅស្រុកជ្រៃធំ ខេត្តកណ្តាល។ ឯកឧត្តម កែវ វណ្ណថន បានសង្កត់ធ្ងន់ថា “រាជរដ្ឋាភិបាលលើកទឹកចិត្តយ៉ាងខ្លាំងចំពោះក្រុមហ៊ុនបរទេសឱ្យវិនិយោគនៅកម្ពុជា ហើយនឹងដោះស្រាយបញ្ហាយ៉ាងសកម្មនៅក្នុងដំណើរការអភិវឌ្ឍ។”

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក លីវ យ៉ាង ប្រធានក្រុមហ៊ុន JIN SHA KONG GU CO., LTD និងជាប្រធានសមាគមសហពាណិជ្ជកម្ពុជា - ចិន បានដឹកនាំបុគ្គលិកទទួលស្វាគមន៍ ឯកឧត្តម កែវ វណ្ណថន និងថ្នាក់ដឹកនាំក្នុងការមកធ្វើទស្សនកិច្ច ។ លោកប្រធានក្រុមហ៊ុន លីវ យ៉ាង បានធ្វើបទបង្ហាញប្រវត្តិរូបសង្ខេបរបស់ ក្រុមហ៊ុន JIN SHA KONG GU CO., LTD ដែលបានបង្កើតឡើងនៅខែឧសភា ឆ្នាំ ២០២០ហើយសួនឧស្សាហកម្មនេះគឺជាគម្រោងដំបូងបង្អស់របស់ក្រុមហ៊ុន JIN SHA KONG GU CO., LTD នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លោក លីវ យ៉ាង ប្រធានក្រុមហ៊ុន JIN SHA KONG GU CO., LTD និងជាប្រធានសមាគមសហពាណិជ្ជកម្ពុជា - ចិន


​ប្រធានក្រុមហ៊ុនលោក លីវ យ៉ាង មានប្រសាសន៏ថា JIN SHA KONG GU CO., LTD គឺជាស្ថាប័នគ្រប់គ្រងការវិនិយោគទ្រព្យសម្បត្តិឌីជីថលអន្តរជាតិខ្នាតធំដែលមានទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ។ ក្រុមហ៊ុន JIN SHA KONG GU CO., LTD បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវយុទ្ធសាស្ត្រអភិវឌ្ឍជាតិ និងវិនិយោគយ៉ាងសកម្មក្នុងការអភិវឌ្ឍគម្រោងជាច្រើនក្នុងវិស័យសេដ្ឋកិច្ចផ្សេងៗ។ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ការវិនិយោគនឹងផ្តោតទៅលើវិស័យវេជ្ជសាស្រ្ត បច្ចេកវិទ្យាខ្ពស់ ទេសចរណ៍វប្បធម៌ វិស័យអប់រហេដ្ឋារចនាសម្ព័ន្ធ ការការពារបរិស្ថាន វិស័យហិរញ្ញវត្ថុ អាជីវកម្មឆ្នៃប្រឌិតថ្មីនិងវិស័យផ្សេងទៀតដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

​លោកបានមានប្រសាសន៍បន្ថែមទៀតថា ក្រុមហ៊ុន JIN SHA KONG GU CO., LTD គឺជាសហគ្រាសដែលទើបនឹងបង្កើត ហើយពិតជាមិនអាចខ្វះបានចំពោះការគាំទ្រដ៏ខ្លាំងពីរដ្ឋាភិបាល ក្នុងការជំរុញ និងអភិវឌ្ឍលើវិស័យជាច្រើននៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តម កែវ វណ្ណថន អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ​(ឆ្វេង) បានចុះធ្វើអធិការកិច្ចសួនឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់


ឯកឧត្តម កែវ វណ្ណថន អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ពីសារៈសំខាន់នៃភាពជាវិជ្ជមានដែលបានចុះធ្វើអធិការកិច្ចលើកនេះ។ លោកបានមានប្រសាសន៍ថា

ឯកឧត្តម កែវ វណ្ណថន អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម កែវ វណ្ណថនជាតំណាងឲ្យអគ្គនាយដ្ឋានអន្តោប្រវេសន៍ជាតិកម្ពុជា មេបញ្ជាការរងនៃបញ្ជាការដ្ឋានអង្គរក្សរបស់សម្ដេចហ៊ុនសែន រដ្ឋបាលខេត្តកណ្តាល រដ្ឋបាលស្រុកជ្រៃធំ ព្រមទាំងថ្នាក់ដឹកនាំផ្សេងៗទៀតបានថ្លែងអំណរគុណដល់ ក្រុមហ៊ុន JIN SHA KONG GU CO., LTD ដែលបានរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ ជាមួយគ្នានេះដែល ឯកឧត្តមបានបន្តទៀតថា ៖ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយក​រដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានខិតខំទាក់ទាញយ៉ាងខ្លាំងនូវការវិនិយោគបរទេសមកកាន់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា បង្កើនអត្រាការងារសង្គម និង ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។នៅពេលអនាគតរាជរដ្ឋាភិបាល នឹងផ្តល់ការគាំទ្រយ៉ាងខ្លាំងដល់គម្រោងផ្សេងៗដែលវិនិយោគសាងសង់ដោយក្រុមហ៊ុនបរទេសនៅកម្ពុជា។

ប្រធានក្រុមហ៊ុនលោក លីវ យ៉ាង និង ឯកឧត្តម កែវ វណ្ណថននិងឧត្តមសេនីយ៍ឯក ភោគ ចន្ថាធ្វើទស្សនកិច្ចនៅ សមាគមសហពាណិជ្ជ កម្ពុជា- ចិន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ភោគ ចន្ថា ទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាមេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស បានមានប្រសាសន៍ថា ប្រទេសកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ចំពោះតួនាទីដ៏សំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់សហគ្រាស បរទេស ។ នៅពេលអនាគត ប្រសិនបើការអភិវឌ្ឍជួបប្រទះនូវការលំបាកក្នុងដំណើរការ រាជរដ្ឋាភិបាលនឹងចូលរួមចំណែកដើម្បីដោះស្រាយបញ្ហាដល់សហគ្រាសបរទេស ។

ប្រធានក្រុមហ៊ុនលោក លីវ យ៉ាង និង ឯកឧត្តម កែវ វណ្ណថននិងឧត្តមសេនីយ៍ឯក ភោគ ចន្ថាធ្វើទស្សនកិច្ចនៅ សមាគមសហពាណិជ្ជ កម្ពុជា- ចិន

អមដំណើរដោយលោកប្រធាន លីវ យ៉ាង ក៏ដូចជា ឯកឧត្តម កែវ វណ្ណថន និងឧត្តមសេនីយ៍ឯក ភោគ ចន្ថាក៏បានចុះទស្សនកិច្ចនៅសមាគមសហពាណិជ្ជកម្ពុជា- ចិន នៅទីក្រុងកោះពេជ្រនៃរាជធានីភ្នំពេញ។

ក្នុងអំឡុងពេលនៃអធិការកិច្ចនេះ ឯកឧត្តម កែវ វណ្ណថន​ បានបញ្ជាក់យ៉ាងពេញទំហឹងនូវបេសកកម្មរបស់​ សមាគមសហពាណិជ្ជកម្ពុជា- ចិន ក្នុងការ “ ជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ដឹកនាំគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ​” ក្នុងគោលបំណង “រំលែកទុក្ខលំបាករបស់ជាតិ បំពេញបំណងអ្នកដ៏ទៃ” ដើម្បី “ឧស្សាហកម្មបម្រើជាតិ កម្ពុជា-ចិន ធ្វើឲ្យសុបិនប្រទេសជាតិរុងរឿង” និងគំនិតអភិវឌ្ឍឆ្ពោះទៅមុខ ហើយលោកបានទទួលស្គាល់នូវសារៈសំខាន់នៃវត្តមានរបស់សមាគមសហពាណិជ្ជកម្ពុជា- ចិន ក្នុងប្រទេសកម្ពុជា ដើម្បីការលើកកម្ពស់ការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្មកម្ពុជា-ចិន ក្នុងការអភិវឌ្ឍវិនិយោគ។

ឯកឧត្តម ឈឿន សុចិត្ត ឧត្តមសេនីយ៍ត្រីស្នងការនគរបាលខេត្តកណ្តាល និងមន្រ្តីជាច្រើនអ្នកនៃរដ្ឋបាលខេត្តកណ្តាល ស្រុកជ្រៃធំ បានអមដំណើរ និងចូលរួមក្នុងសកម្មភាពនៃអធិការកិច្ចលើកនេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]