ថៃ៖ ទោះជាបច្ចុប្បន្ននេះ តារាស្រី Tai Penpak ឈានចូលវ័យ ៦០ ឆ្នាំក្ដី តែតារាសម្តែងរូបនេះ នៅតែមានភាពស្រស់ស្អាតមិនផ្លាស់ប្តូរ ជាពិសេស កាន់តែមានការលេងខ្លួនយ៉ាងជក់ចិត្តក្នុងស្ទាយ៍ថ្មីៗទាំងសម្លៀកបំពាក់ និងម៉ូតសក់ដ៏ទាក់ទាញ ផងដែរ។
ដោយឡែក ថ្មីៗនេះ Tai Penpak ស្រាប់តែបានបង្ហោះរូបរបស់ខ្លួននៅក្នុងទម្រង់ថ្មី ដោយមានការផ្លាស់ប្តូរពណ៌សក់ ទៅជាពណ៌បៃតងលាយខៀវ រំលេចឡើងនៅផ្នែកខាងក្នុងនៃសក់ ដែលមើលទៅពិតជាមានភាពទាន់សម័យ និងជួយលើកសម្រស់ឲ្យកាន់តែក្មេងជាងវ័យថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម៉្យាងវិញទៀត តាមរយៈការបង្ហោះនេះ បណ្ដាអ្នកគាំទ្រជាច្រើន ពិតជាបង្ហាញពីការពេញចិត្ត ទៅលើស្ទាយ៍លេងខ្លួនរបស់តារាស្រីជើងចាស់រូបនេះ ក៏ដូចជាសរសើរពីសម្រស់របស់នាង បើទោះបីជាមានអាយុច្រើនមែន តែការលេងខ្លួនមិនឲ្យចាញ់ក្មេងៗស្រករក្រោយឡើយ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]