កម្សាន្ត៖ តារាថៃទាំងនេះធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនរំភើបចិត្តជំនួស ក៏ព្រោះតែពួកគេផ្អែមល្ហែមដាក់គ្នាខ្លាំង បើទោះបីជាពួកគេមិនដែលនិយាយថាជាសង្សារនឹងគ្នាក៏ដោយ ប៉ុន្តែសកម្មភាពបានបង្ហាញច្បាស់ជាងពាក្យសម្ដីទៅទៀត។ មិនត្រឹមតែប៉ុណ្ណោះ គូខ្លះឪពុកម្ដាយទាំងសងខាងជិតស្និទ្ធនឹងគ្នា ហើយតែងតែទៅលេងផ្ទះគ្នាទៅវិញទៅមកដូចជាផ្ទះរបស់ខ្លួនឯងអញ្ចឹង។ តារាថៃទាំង៥គូនេះពិតជាស្រលាញ់គ្នាខ្លាំងស្ទើរលេប តែបែរជាមិនមានឈ្មោះថាជាសង្សារ៖
១. Tony និង Nicha
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពួកគេចាប់ផ្ដើមជិតស្និទ្ធនឹងគ្នា តាំងពីពេលបានរួមការងារជាមួយគ្នាក្នុងរឿងភាគមួយ ហ្វេនៗឃើញថាពួកគេsweetតាំងពីនៅក្នុងរឿងរហូតដល់ក្រៅរឿង។ Tony និង Nicha កាន់តែយល់ចិត្តគ្នាខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ហើយតែងតែបារម្ភពីគ្នាជានិច្ច គ្រាន់តែប៉ុណ្ណឹងក៏ដឹងបាត់ទៅហើយថាពួកគេស្រលាញ់គ្នាប៉ុណ្ណា។
២. Ploy និង Chlodine
ចំណែកមួយគូនេះវិញ ទើបតែផ្ទុះក្ដៅៗនេះឯង Ploy Cherman ដែលជាតារាស្រីល្បីល្បាញងាកមកស្រលាញ់ Chlordine Hormone ជាស្រីដូចគ្នាវិញ បើទោះជាមិនទាន់ប្រកាសច្បាស់ថាជាគូស្នេហ៍ ប៉ុន្តែមិនចាញ់គូស្នេហ៍ពិតនោះឡើយ អ្នកទាំងពីរតែងតែបង្ហាញភាពផ្អែមល្ហែមតាមរយៈ social media ។
៣. Dong dong និង Best
បើនិយាយពីគូរនេះវិញ បង្ហាញលើសគេលើសឯង មិនបាច់បរិយាយពីមាត់អ្នកទាំងពីរទេព្រោះទង្វើរដែលពួកគេធ្វើ លើសពីពាក្យថាស្រលាញ់ទៅទៀត។ dong dong និង best មិនបានចេញមុខថាជាសង្សារទេ ត្រឹមតែដឹងថាពួកគេកំពុងទាក់ទងគ្នាពិតៗ។
៤. Boss និង June
Boss និង June ជាតារាសម្ដែងវ័យក្មេងដូចគ្នា ពួកគេតែងតែថតរូបបង្ហាញនៅស្នាមញញឹមដ៏មានក្ដីសុខឲ្យអ្នកគាំទ្រឃើញជាបន្តបន្ទាប់។ មួយគូនេះធ្វើឲ្យហ្វេនៗរំជួលខ្លាំងណាស់ ព្រោះពួកគេធ្វើការរួមគ្នាហើយជិតស្និទ្ធនឹងគ្នាទៀតផង។
៥. Mike និង Pukluk
គូចុងក្រោយនេះ មិនដែលហាមាត់ប្រាប់ហ្វេនថាពួកគេជាអ្វីនឹងគ្នាទេ ប៉ុន្តែរឿងខ្លះមិនបាច់ប្រាប់គេឡើយ គឺទុកឲ្យគេមើលឃើញខ្លួនឯង ។ ជាក់ស្ដែង Mike និង Pukluk ក៏ធ្លាប់បានរួមការងារនឹងគ្នា ហើយទំនាក់ទំនងរបស់ពួកគេកាន់តែល្អលើសពីមិត្តធម្មតា៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]