ហុងកុង៖ កាលពីថ្ងៃទី ១២ ខែមិថុនា អតីតបវរកញ្ញាហុងកុងឆ្នាំ ១៩៩៧ Gia Tue បានធ្វើពិធីខួបកំណើតគម្រប់អាយុ ៦ ឆ្នាំរបស់កូនប្រុសពៅរបស់នាង ជាមួយនឹងពិធីជប់លៀងដ៏ធំមួយដែលធ្វើឡើងនៅ Disneyland ហុងកុង។
ពិធីជប់លៀងនេះមានមនុស្សចូលរួមប្រមាណជា ២០ នាក់ដែលសុទ្ធតែស្លៀកពាក់ឈុតរឿងនិទាន។ ក្នុងនោះកូនប្រុសអាយុ ៦ ឆ្នាំ បានស្លៀកពាក់ជាព្រះអង្គម្ចាស់តូច រីឯម្តាយស្លៀកសម្លៀកបំពាក់របស់ក្នុងឈុតព្រះនាង Snow White ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាម QQ អតីតបវរកញ្ញាហុងកុង ក៏បានជួលឈុតប្រណីតៗ នៃសណ្ឋាគារ Paradise ដើម្បីកំដរភ្ញៀវនិងរៀបចំពិធីជប់លៀងកន្លែងទូលាយ ដូចនៅក្នុងរឿងនិទាន។ មិនត្រឹមតែប៉ុណ្ណោះ រាត្រីជប់លៀងមិនត្រឹមតែមានការកាត់នំខេកធម្មតាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានកម្មវិធីតន្ត្រីចម្រៀង និងការរាំរែកចម្រុះពណ៌ផងដែរ។
យ៉ាងណាមិញ ជិវិតរបស់ Gia Tue បន្ទាប់ពីរៀបការជាមួយសេដ្ឋីលំដាប់ម្នាក់ បានប្រែក្លាយជីវិតនាង មានភាពសុដុមរមនាខ្លាំងមែនទែន។ ជាក់ស្តែងនៅលើទំព័រផ្ទាល់ខ្លួននាងបានចែករំលែករូបភាពជាច្រើននៃការធ្វើដំណើរកម្សាន្តនិង ជីវិតដ៏សំបូរបែប រស់នៅសោយសុខឡើងដូចព្រះនាងក្នុងព្រេងនិទាន បានពីការថ្នាក់ថ្នមពីស្វាមី បានធ្វើនារីៗ បានមានចិត្តលួចច្រណែននាងគ្រប់គ្នា។
គួររំលឹកផងដែរ Gia Tue ចូលរួមប្រកួតបវរកញ្ញាហុងកុងឆ្នាំ ១៩៩៧។ ទោះយ៉ាងណាក៏ដោយ អតីតបវរកញ្ញ បែរជាមិនចាប់អារម្មណ៍ក្នុងកចូលរួមព្រឹត្តិការណ៍ប្រកួតនៅឆ្នាំ 1998 នោះទេ។ នាងបានលាឈប់ពីបវរកញ្ញាហុងកុងដោយមានសេចក្តីថ្លែងការណ៍ថានាងមានបញ្ហាផ្ទាល់ខ្លួន មិនអាចចូលរួមប្រកួតបានឡើយ៕
ប្រភព៖ https://ngoisao.net/
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]