ថៃ៖ កំពូលតារាសម្ដែងលំដាប់ជួរមុខរបស់ថៃ Aum Patchrapa ត្រូវបានមហាជនក៏ដូចជាហ្វេនៗចាត់ទុកថា ជាតារាស្រីមួយរូប ពោរពេញទៅដោយសមត្ថភាពសិល្បៈ និងមានរូបសម្រស់ស្រស់ស្អាត មិនចេះចាស់តាមអាយុ ខណៈពេលនេះនាងមានវ័យជាង ៤០ឆ្នាំទៅហើយក៏ដោយ។
ទន្ទឹមនឹងនេះដែរ បើងាកមកមើលពីស្ទាយ៍តុបតែងខ្លួនរបស់នាងជាប្រចាំ យើងឃើញថា ពីមួយថ្ងៃទៅមួយថ្ងៃ តារាស្រីរូបនេះ តែងតែមានអ្វីថ្មីៗ ប្លែកៗ និងនិយមប្រើប្រាស់របស់របរទំនើបទាន់សម័យ និងថ្លៃៗមិនចាញ់តារាដទៃនោះឡើយ។
ជាក់ស្ដែង កាលពីប្រហែលមួយសប្ដាហ៍មុននេះ គ្រាន់តែឈុតសម្លៀកបំពាក់ដែល Aum បានស្លៀកទៅចាក់វ៉ាក់សាំងនោះ ក៏បានធ្វើឲ្យហ្វេនៗមានការនឹកស្មានមិនដល់ចំពោះតម្លៃផងដែរ ព្រោះតែឈុតនោះ មើលទៅសាមញ្ញធម្មតាៗប៉ុណ្ណោះ ប៉ុន្តែបើដឹងពីតម្លៃគឺថ្លៃកប់តែម្ដង៕
ចង់ដឹងច្បាស់ទស្សនារូបភាពខាងក្រោម៖
១.អាវម៉ាក Jacquemus Le Cardigan Tordu
មានតម្លៃ ២០,៦០០ បាត ដែលស្មើនឹងជាង ប្រាំមួយរយដុល្លារ។
២.ស្បែកជើងម៉ាក F-HEEL SANDAL
មានតម្លៃ ២៤,៧០០ បាត ដែលស្មើនឹងជាង ប្រាំពីររយដុល្លារ។
៣.កាបូបម៉ាក Hermes Lindy
មានតម្លៃ ២៥៩,៥០០ បាត ដែលស្មើនឹងជាង ប្រាំបីពាន់ដុល្លារ ឯណោះ។
ប្រភពពី៖ Thai Star Fan Page
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]