តារាកម្សាន្ត: មហាជន និងប្រិយមិត្ត ជាពិសេសគឺហ្វេន Beauty pageant ឬអ្នកតែងតែនិយមគាំទ្រវិស័យប្រកួតបវរកញ្ញា ច្បាស់ណាស់ជាស្គាល់កញ្ញា លីវ ជីលី ម្ចាស់មកុដ Miss Grand Cambodia និងក៏ជាបេក្ខភាពតំណាងឲ្យប្រទេសកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធី Miss Grand International នៅប្រទេសថៃ ដោយកញ្ញា ក៏ទទួលបានជ័យបានប្រជាប្រិយភាព និងបានចូលដល់Top ២០នាក់ផងដែរ ។
យ៉ាងណាមិញ កាលពីពេលកន្លងទៅថ្មីៗនេះ កញ្ញា លីវជីលី អតីតបេក្ខភាពតំណាងឲ្យជាតិកម្ពុជា ក្នុងMiss Grand International ២០២១ បានធ្វើឲ្យអ្នកគាំទ្រ ជាពិសេសហ្វេនៗរបស់នាងមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលនាងបានបង្ហោះរូបថត បង្ហាញពីការតុបតែងម៉ូតសក់ស្អាតរប្លែកបែបសក់ខ្លីត្រឹមស្មា ជាមួយនឹងពណ៌សក់សបែងទង់ដែងកាត់ស្ទាយបែបអឺរ៉ុប រួមជាមួយនឹងស្ទាយ៍ថតដ៏ស្រស់ស្អាតថែមទៅទៀតនោះ ធ្វើឲ្យអ្នកនិយមគាំទ្រកញ្ញា លីវជីលី លើបណ្តាញហ្វេសប៊ុកមើលមួយភ្លែត ឃើញថានាងស្រដែងនឹង Lady GaGa តារាចម្រៀងសហរដ្ឋអាមេរិក រហូតធ្វើឲ្យផ្ទុះការគាំទ្រពាសពេញបណ្តាញសង្គមហ្វេសប៊ុកតែម្តង៕
ចង់ដឹងថាតើ លីវជីលី ស្រស់ស្អាតដល់កម្រិតណានៅក្នុងម៉ូតសក់ដ៏ប្លែកមួយនេះ សូមរីករាយទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]