ប្រេស៊ីល៖ ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro ត្រូវបានពិន័យជាប្រាក់ ១០០ ដុល្លារកាលពីថ្ងៃសៅរ៍ ពីបទល្មើសលើ វិធានការណ៍ទប់ស្កាត់ Covid-១៩ នៅក្នុងរដ្ឋ Sao Paulo ដោយមិនបានពាក់ម៉ាស់ ដោយបានប្រមូលផ្តុំមនុស្សជួបជុំគ្នាយ៉ាងច្រើនកុះករជិះម៉ូតូដង្ហែរពេញទីក្រុង។
ម៉ូតូគ្រហឹមរាប់ពាន់គ្រឿងបានចូលរួមក្នុងការប្រមូលផ្តុំគ្នា«បង្កើនល្បឿនដើម្បីព្រះគ្រីស្ទ»នៅទីក្រុងសៅប៉ូឡូដឹកនាំដោយប្រធានាធិបតី Jair Bolsonaro ដែលពាក់មួកសុវត្ថិភាពបើកចំហនិងមិនបានពាក់ម៉ាស់ ដោយបំពានលើវិធានការការពារកូវីដ១៩ របស់ក្រសួងសុខាភិបាលរបស់ប្រេស៊ីល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Bolsonaro ដែលបានធ្វើការប្រមូលផ្តុំបែបនេះនៅទូទាំងប្រទេសប្រេស៊ីល នៅពេលដែលគាត់ត្រៀមរៀបចំការបោះឆ្នោតឡើងវិញ នៅឆ្នាំក្រោយ បានប្រឆាំងនឹងការព្រមានជាមុនពីអភិបាលទីក្រុង Sao Paulo លោក Joao Doria ដែលជាគូប្រជែងនយោបាយ ដែលបាននិយាយថាប្រធានាធិបតីនឹងត្រូវពិន័យប្រសិនបើគាត់មិនបានគោរពតាម បទបញ្ជារបស់រដ្ឋ។
Bolsonaro បានប៉ះទង្គិចម្តងហើយម្តងទៀតជាមួយ Doria និងអភិបាលដទៃទៀតជុំវិញវិធានការប្រឆាំងនឹង Covid-19 ដែលបានឆក់យកជីវិតមនុស្សជិត ៤៨៥,០០០ នាក់នៅក្នុងប្រទេសប្រេស៊ីលដែលជាប់ចំណាត់ថ្នាក់ទី ២ បន្ទាប់ពីសហរដ្ឋអាមេរិក។
ប្រធានាធិបតីរូបនេះ ធ្លាប់ត្រូវបានតេស្តឃើញវិជ្ជមានកូវីដ១៩កាលពីឆ្នាំមុន ក៏ត្រូវបានពិន័យផងដែរចំពោះការខកខានមិនបានពាក់របាំងមុខក្នុងពេលជួបជុំជាមួយអ្នកគាំទ្រកាលពីខែឧសភានៅរដ្ឋ Maranhao ។
ក្នុងនោះដែរ ប្រធានាធិបតី Bolsonaro តែងតែរិះគន់វិធានការណ៍នៅផ្ទះនិងការពាក់ម៉ាស ជំនួសវិញដោយប្រើថ្នាំដូចជាថ្នាំ Chloroquine និង hydroxychloroquine បើទោះបីជាការសិក្សាបង្ហាញថាពួកគេគ្មានប្រសិទ្ធភាពប្រឆាំងនឹង Covid-19 ក៏ដោយ។
ថ្លែងទៅកាន់អ្នកគាំទ្រដ៏ច្រើនកុះករដែលគ្រវីទង់ជាតិលោក Bolsonaro បានធ្វើការអត្ថាធិប្បាយជាថ្មីប្រឆាំងនឹងពាក់ម៉ាស់ ដោយនិយាយថាលោកមានផែនការលើកលែង ចំពោះអ្នកដែលត្រូវបានចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ១៩ រួចហើយ។
លោកប្រធានាធិបតីរូបនេះ បានមានប្រសាសន៍ថា៖ “ អ្នកដែលប្រឆាំងមិនជឿលើវិទ្យាសាស្ត្រទេ។ គ្មានវិធីណាដែលមនុស្សចាក់វ៉ាក់សាំងរួចហើយ អាចចម្លងវីរុសនេះបានទេ” ។
តាមពិត មានការឯកភាពខាងវិទ្យាសាស្ត្របន្តិចបន្តួចនៅឡើយទេ ថាតើបុគ្គលដែលបានចាក់វ៉ាក់សាំងអាចប្រឈមនឹងការឆ្លងនៃវីរុសនេះ។ មន្ត្រីសុខាភិបាលសាធារណៈ ជាទូទៅបានជំរុញឱ្យពួកគេបន្តពាក់ម៉ាស់ ក្នុងស្ថានភាពប្រមូលផ្តុំគ្រោះថ្នាក់ណាមួយ។
ក្រុមមន្រ្តីរដ្ឋបាននិយាយថា ពួកគេបានផាកពិន័យលោក Bolsonaro កូនប្រុសសមាជិកសភារបស់គាត់គឺលោក Eduardo និងរដ្ឋមន្រ្តីហេដ្ឋារចនាសម្ព័ន្ធលោក Tarcisio Gomes ដោយសារតែល្មើសមិនពាក់ម៉ាស់ និងមិនអនុវត្តតាមវិធានការការពារកូវីដ១៩ ដោយរក្សាគម្លាតសង្គម ក្នុងអំឡុងពេលការជួបជុំប្រមូលផ្តុំគ្នា៕
ប្រភព៖ Khaleej Times
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]