ស្វាយរៀង៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា មានរោងចក្រមួយកន្លែង ឈ្មោះថា ស៊ីហ្សិនប្រាយ (ខេមបូឌា) អេឡិកត្រូនិក ឡៃធីង ឯ.ក ស្ថិតនៅស្រុកស្វាយទាប តំបន់សេដ្ឋកិច្ចពិសេស ហ្គីហ្ការ៍ ដោយសារតែកន្លងមាន កម្មករ- កម្មការិនីរោងចក្រមួយចំនួនតូច បានឆ្លងវីរុសកូវីដ១៩។
ជាមួយគ្នានោះដែរ អាជ្ញាធរខេត្តស្វាយរៀង បានអំពាវនាវដល់កម្មករ កម្មការិនី តាមដានសុខភាពរបស់ខ្លួនជាប្រចាំ ហើយអនុវត្តនូវវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ ការពារ និង៣កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងករណីមានរោគសញ្ញា៖ គ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ឬ ដកដង្ហើមខ្លី ឬ សង្ស័យ មេត្តាប្រញាប់ទៅធ្វើតេស្តរកមេរោគកូវីដ១៩ ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត ០៨៨ ៧៨៣ ៦៦៦៦ ឬ ០៩៧ ៥០៣ ៤៥៦៧ ដើម្បីមានវិធានការណ៍បន្ត។
ដោយឡែក សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]