មានអាហារមួយចំនួនអាចធ្វើឲ្យប្លោកនោមរលាក រួមទាំងភេសជ្ជៈមួយប្រភេទ គឺតែ។ ជាក់ស្ដែង តែមិនត្រឹមតែធ្វើឲ្យប្លោកនោមរលាកប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានផ្ទុកសមាសធាតុបញ្ចុះទឹកនោម ដែលធ្វើឲ្យយើងនោមញឹកញាប់ផងដែរ។
អាហារធ្វើឲ្យប្លោកនោមរលាក
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតែគឺជាក្រុមភេសជ្ជៈដែលមានផ្ទុកសារធាតុគីមី ឬសារធាតុផ្សំដែលធ្វើឲ្យប្លោកនោមរលាក ដោយវាមានផ្ទុកកាហ្វេអ៊ីន និងថ្នាំបញ្ចុះទឹកនោមធម្មជាតិ។ សមាសធាតុផ្សំទាំង២នេះ អាចធ្វើឲ្យយើងនោមញឹកញាប់។ អាហារដទៃទៀតដែលធ្វើឲ្យប្លោកនោមរលាក រួមមាន៖
- កាហ្វេ
- ប៉េងប៉ោះ
- គ្រឿងស្រវឹង
- ទឹកខ្មេះ
- ផ្លែឈើមានជាតិអាស៊ីដ និងទឹកផ្លែឈើ
- សូកូឡា
- ភេសជ្ជៈដែលមានជាតិកាបូន
ប្រសិនបើយើងនោមញឹកញាប់ ឬមានបញ្ហាទាក់ទងនឹងប្លោកនោម ដូចជារលាកប្លោកនោម យើងគប្បីកាត់បន្ថយអាហារដែលបណ្ដាលឲ្យរលាកមួយរយៈ។ ការរលាកប្លោកនោមនឹងថយចុះនៅក្នុងរយៈពេលពីរបីថ្ងៃ។ នៅពេលដែលប្លោកនោមលែងរលាក យើងក៏មិននោមញឹកញាប់ដូចគ្នា។ បន្ថែមពីនេះ គ្នាយើងចាំបាច់ត្រូវញ៉ាំទឹកឲ្យបានច្រើន ប្រសិនបើមានរោគសញ្ញារលាកប្លោកនោម។
ជាតិកាហ្វេអ៊ីន និងការនោម
តែជាច្រើនមានផ្ទុកជាតិកាហ្វេអ៊ីន ដែលជាថ្នាំបញ្ចុះទឹកនោមធម្មជាតិ។ ខណៈដែលតែមានបរិមាណកាហ្វេអ៊ីនខុសៗគ្នា បរិមាណណាមួយក៏អាចធ្វើឲ្យយើងនោមញឹកញាប់ដែរ។ យោងតាមCleveland Clinic កាហ្វេអ៊ីនធ្វើឲ្យប្លោកនោមកន្ត្រាក់ញឹកញាប់ ហើយការកន្ត្រាក់នេះធ្វើឲ្យយើងឈឺនោម។ ការកាត់បន្ថយការញ៉ាំជាតិកាហ្វេអ៊ីននៅក្នុងរបបអាហារអាចជួយកាត់បន្ថយការនោមញឹកញាប់បាន។
ថ្នាំបញ្ចុះទឹកនោមធម្មជាតិ
ផលិតផលតែធម្មជាតិជាច្រើនប្រភេទ ក៏មិនមានជាតិកាហ្វេអ៊ីនដែរ ប៉ុន្តែវាអាចធ្វើឲ្យយើងនោមញឹកញាប់ ពីព្រោះវាផលិតចេញពីថ្នាំបញ្ចុះទឹកនោមធម្មជាតិ។ ជាក់ស្ដែង តែបៃតង គឺជាភេសជ្ជៈសុខភាពដ៏ពេញនិយម និងគ្មានជាតិកាហ្វេអ៊ីន ប៉ុន្តែវាក៏អាចធ្វើឲ្យយើងនោមញឹកញាប់។
មូលហេតុដទៃទៀតធ្វើឲ្យនោមញឹកញាប់
ខណៈដែលការញ៉ាំតែអាចបណ្ដាលឲ្យយើងនោមញឹកញាប់ មូលហេតុដទៃទៀតក៏មានជាប់ពាក់ព័ន្ធនឹងការនោមញឹកញាប់នេះដែរ ប៉ុន្តែវាអាចជាសញ្ញានៃបញ្ហាសុខភាពធ្ងន់ធ្ងរដូចជា៖
- ទឹកនោមផ្អែម
- ជាតិកាល់ស្យូមច្រើនពេក និងតិចពេកនៅក្នុងរាងកាយ
- ការបង្កររោគលើផ្លូវទឹកនោម
- ខូចតម្រងនោម
- ក្រពេញប្រូស្តាតរីកធំ
- ការប្រើប្រាស់ថ្នាំដែលមានសារធាតុបញ្ចុះទឹកនោម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]