ភ្នំពេញ: ជារឿងដ៏សែនសោកស្តាយ និងជាដំណឹងដ៏ក្រៀមក្រំមួយ ក្រោយដំណឹងមរណភាពរបស់កូនប្រុសពៅរបស់លោកគ្រូ ផុន សុភាព អ្នកជំនាញផ្នែកល្ខោនខោលមួយរូប បានទទួលមរណភាពទាំងវ័យក្មេងក្នុងអាយុ១៥ឆ្នាំ កាលពីព្រឹកនេះ បង្កជាការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់មហាជន និងប្រជាពលរដ្ឋខ្មែរដែលជាអ្នកស្រលាញ់ និងគាំទ្រសិល្ប:ល្ខោនខោលផ្ទាល់តែម្តង។
យ៉ាងណាមិញ ចំពោះមូលហេតុនៃការស្លាប់របស់ប្អូនប្រុសដែលជាធនធានមនុស្សដ៏កម្រក្នុងវិស័យសិល្ប:ល្ខោន ខោលនេះ តាមការឲ្យដឹងគឺបណ្តាលមកពីខ្យល់គរ ព្រោះកាលពីពេលយប់ប្អូនបានកោសខ្យល់់ ដល់ពេលព្រឹកឡើងស្រាប់តែកើតអាការ:ប្រកាច់តែម្តង។ រីឯមូលហេតុលម្អិតពិតប្រាកដយ៉ាងណានោះ នៅមិនទាន់មានការបកស្រាយច្បាស់លាស់ណាមួយពីសំណាក់ក្រុមគ្រួសាររបស់ប្អូនប្រុសនៅឡើយទេ ខណ:ដែលសពនឹងចាត់ចែងធ្វើបុណ្យនៅខេត្តកណ្តាល៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]