បរទេស៖ កាលពីថ្ងៃទី ១៥ ខែមិថុនាគេហទំព័រ HITC បានរាយការណ៍ថាតារាចម្រៀងរ៉េបលោក Post Malone បានជះលុយកែសោភ័ណ្ឌភាពនៃទម្រង់ធ្មេញ ដែលតារារ៉េបជនជាតិអាមេរិកាំងរូបនេះ បានយកពេជ្រ ដាំធ្មេញ ជាមួយតម្លៃរហូតទៅដល់ ១,៦ លានដុល្លារ។

តាមប្រភពដដែល បានបន្តទៀតថា លោក Thomas Connelly ដែលជាទន្តពេទ្យនោះ បាននិយាយថាលោកបានប្រើពេជ្រចំនួន ៤០ ការ៉ាត់ពីប្រទេសបែលហ្ស៊ិក និងអ៊ីស្រាអែលដើម្បីបង្កើតជាធ្មេញសុប្បនិមិត្ត ដោយក្នុងនោះ លោកបានដាក់ត្បូងពេជ្រទំហំ ១២ ការ៉ាត់ដោយជោគជ័យនៅលើធ្មេញរបស់ Post Malone

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ Thomas Connelly បានប្រាប់ Rolling Stone ថាទាក់ទងនឹងការប្រើប្រាស់ពេជ្រមានទម្ងន់ ៤០ ការ៉ាត់នោះ ជាលទ្ធផលគឺមានតែ ១២ ការ៉ាត់ប៉ុណ្ណោះដែលលោក Thomas Connelly បានដាក់ទៅលើធ្មេញតារាប្រុសរូបនេះ ព្រោះទទួលបរាជ័យ ៣-៤ រួចមកហើយ៕

ប្រភព៖ https://zingnews.vn/

សូមទស្សនារូបភាពខាងក្រោម៖

Post Malone
Post Malone
Post Malone

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]