ថៃ៖ កាលពីប៉ុន្មានថ្ងៃមុន គូស្នេហ៍រាប់ឆ្នាំរបស់ Kimberley ​និង Mark Prin ត្រូវបានវាយប្រហារដោយជនមិនស្គាល់មុខ ប្រើប្រាស់គណនីក្លែងក្លាយមួយដែលបានបង្កើតរឿងរ៉ាវឲ្យមានការច្របូកច្របល់ថាគូស្នេហ៍ ៧ឆ្នាំ របស់តារាទាំងពីដួងនេះបានបែកបាក់គ្នាហើយ។

យ៉ាងណាមិញ ក្នុងនោះអ្នកគ្រប់គ្រងផ្ទាល់របស់ Kimberley ​ក៏បានចេញបញ្ជាក់ថាអ្នកទាំងពីរនៅតែស្រឡាញ់គ្នាខ្លាំងណាស់ ពួកគេនៅតែធម្មតា ពួកគេទាំងពីរនៅតែដើរលេងជាមួយគ្នាកាន់តែមានពេលវេលាជាមួយគ្នាច្រើនជាងមុន ដូច្នេះវាមិនពិតទាល់តែសោះ។ ទន្ទឹមនឹងនេះ គូស្នេហ៍ដ៏ផ្អែមល្ហែមមួយគូនេះ រឹតតែបន្ថែមភាពផ្អែមល្ហែមឲ្យគ្នាកាន់តែខ្លាង ដើម្បីកម្ចាត់ព័ត៌មាននៃស្នេហាដែលបែកបាក់នោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ជាចុងក្រោយ Mark Prin និង Kimberley ​ កាន់តែបន្ថែមភាពផ្អែមល្ហែម ថែមទាំងមិនអើពើនឹងដំណឹងរបស់អ្នកដែលចូលចិត្តបង្វិលរឿងសរទៅជាខ្មៅនោះទេ​ ដោយពួកគេបានដឹកដៃគ្នាទៅបោះតង់នៅព្រៃមានធម្មជាតិយ៉ាងស្រស់បំព្រង បង្កើនភាពស្និតស្នាលឲ្យគ្នាតែពីរនាក់ធ្វើរំភើយ៕

សូមទស្សនារូបភាពខាងក្រោម៖

Mark Prin និង Kimberley
 Kimberley
 Kimberley
 Kimberley
Mark
 Kimberley

ប្រភព៖ teenee

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]