បរទេស៖ កាលពីថ្ងៃទី ១៥ ខែមិថុនានេះបើយោងតាមសារព័ត៌មាន Fox News ក្នុងកម្មវិធី Red Table បានទម្លាយប្រាប់ថា តារាម៉ូដែលស្រី Paris Jackson កំពុងតែរស់នៅក្រោមសម្ពាធក្នុងនាមជាកូនស្រីរបស់ស្តេចប៉ុប Michael Jackson

ជាមួយគ្នានេះដែរ ក្នុងពេលសន្ទនាគ្នា តារាសម្តែងវ័យ ២៣ ឆ្នាំរូបនេះបាននិយាយថានាងតែងតែរស់នៅស្ថិតនៅក្រោមសម្ពាធ នៃជំងឺថប់បារម្ភភាពតានតឹង សូម្បីតែពេលខ្លះក៏មានអារម្មណ៍ថាភាំងស្មារតីផងដែរ ដោយសារនេះគឺជាលទ្ធផលនៃការឈរនៅពីមុខកាមេរ៉ារាប់មិនអស់ ដែលបានបញ្ចេញពន្លឺភ្លើងហ្វាតាំងពីក្មេង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នាងបានបន្តទៀតថា នេះហើយជាផលវិបាក នៃធ្វើជាកូនស្រីរបស់តារាដ៏ល្បីល្បាញម្នាក់។ រូបនាងតែងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពេកទៅលើរូបភាពណាមួយ គ្រប់ពេលដែលនាង បានបង្ហាញខ្លួន គ្រប់ទៅកន្លែងជាសាធារណៈ។

គួររំលឹកផងដែរថា តារាម៉ូដែល ក៏ដូចជាតារាសម្តែងស្រី Paris Jackson បានកើតក្នុងឆ្នាំ ១៩៩៨ ហើយជាកូនស្រីតែម្នាក់គត់របស់ Michael Jackson ។ បច្ចុប្បន្ននេះ តារាស្រីរូបនេះ បានចេញចម្រៀងថ្មី ថែមទាំងបានចូលប្រឡូងក្នុងវិស័យភាពយន្តផងដែរ៕

ប្រភព៖ https://zingnews.vn/

សូមទស្សនារូបភាពខាងក្រោម៖

Paris Jackson
Paris Jackson
Paris Jackson និងឪពុក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]