ចិន៖​ យោងតាម ទំព័រ QQ នៅថ្ងៃទី ១៤ ខែមិថុនា បានរាយការណ៍ថា អ្នកគាំទ្ររបស់ តារាស្រី Zheng Shuang បានទាក់ទងទៅកាន់បងប្អូនស្រីរបស់នាងដើម្បីសួរអំពីស្ថានភាពនៅពេលនេះ ខណៈដែល បងប្អូនស្រីរបស់តារាស្រីរូបនេះ បានឆ្លើយតបថាបច្ចុប្បន្ននេះ រូបនាងនៅសហរដ្ឋអាមេរិក រួមទាំងមានស្មារតីយ៉ាងល្អ ផងដែរ។

យោងតាមព័ត៌មាននេះ បានឲ្យដឹងទៀតថា រាល់សកម្មភាពរបស់តារាសម្តែងស្រីរូបនេះ គឺនៅតែត្រូវបានតាមដានជានិច្ច នៅក្នុងប្រទេសចិន ដូច្នេះហើយ ទើប Zheng Shuang មិនហ៊ានវិលត្រឡប់ទៅប្រទេសចិនវិញទេ ដោយបានស្នាក់នៅជាបណ្តោះអាសន្ននៅសហរដ្ឋអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ រឿងរ៉ាវរវាងនាង និងអតីតគូស្នេហ៍ ត្រូវបានគេដឹងថា កាលពីមុន លោក Zhang Heng បានចែករំលែកថា Zheng Shuang អាចមកមើលកូនប្រុសរបស់ខ្លួនតែ ៣ ដងក្នុងមួយសប្តាហ៍ ដែលក្នុងមួយលើកៗគឺមានត្រឹមតែរយៈពេលតែ ១ ម៉ោងកន្លះ តែប៉ុណ្ណោះ។ 

គួរបញ្ជាក់ផងដែរថា ពេលចុងក្រោយ ដែល Zheng Shuang បានបង្ហាញខ្លួន គឺនៅចំពោះមុខអ្នកសារព័ត៌មានដែលនាងបានចូលរួមក្នុងសវនាការ នៅថ្ងៃទី ២៣ ខែមីនា កន្លងទៅនេះ ហើយតារាសម្តែងរូបនេះ ក៏បានបញ្ឈប់ការធ្វើបច្ចុប្បន្នភាពនៅលើបណ្តាញសង្គម ផងដែរ៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Zheng Shuang
Zheng Shuang
Zheng Shuang
Zheng Shuang
Zheng Shuang

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]