ឈឺពោះ ស្បូនកន្ត្រាក់ ធ្លាក់ទឹករម្អិល ជ្រាប ឬបែកទឹកភ្លោះ ជាសញ្ញាបញ្ជាក់ប្រាប់ថា ម៉ាក់ៗដល់ពេលសម្រាលអាអូនហើយ។ តែមុនឈានដល់ថ្ងៃឈឺពោះសម្រាលកូនមែនទែន ម៉ាក់ៗអាចនឹងលេចចេញនូវអាការៈមួយចំនួន ដែលម៉ាក់ៗគួរកត់ចំណាំទុក មិនមានបញ្ហាចោទអីនោះទេ។
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន សែនសុខ បានឲ្យដឹងថា ពិតណាស់ស្ត្រីពពោះ បើកៀកដល់ថ្ងៃសម្រាលមែនទែនហើយ មានសញ្ញាមួយចំនួនកើតឡើង ដូចជាពោះធ្លាក់ចុះក្រោមកាន់តែខ្លាំង មានន័យថា ក្បាលកូនបង្វិលចុះមកក្រោម ដើម្បីត្រៀមលក្ខណៈសម្រាល។ ក្រៅពីសញ្ញាទាំងនេះ នៅមានសញ្ញាផ្សេងទៀត ដូចជា ម៉ាក់ៗឧស្សាហ៍រមួលក្រពើ ពិបាកគេងកាន់តែខ្លាំង ឈឺចុករួយចង្កេះ ធ្ងន់ត្រគាក នោមកាន់តែញឹក ឯស្បូនក៏កន្ត្រាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបញ្ហាទាំងប៉ុន្មានខាងលើនេះ ធ្វើឲ្យម៉ាក់ៗកាន់តែស្ត្រេស ធុញថប់ខ្លាំងជាងមុន តែទោះយ៉ាងណាលោកវេជ្ជបណ្ឌិតថា អំឡុងពេលនេះស្ត្រីពពោះត្រូវព្យាយាមសម្រាកឲ្យបានច្រើន បើអាចត្រូវសុំច្បាប់សម្រាកពីការងារមុនកំណត់ឲ្យបានយ៉ាងហោចណាស់ក៏ ២សប្តាហ៍ដែរ។ ការឈប់សម្រាកពីការងារមុននេះ ជាឱកាសដែរម៉ាក់មានពេលសម្រាកច្រើន សន្សំកម្លាំង ដើម្បីសម្រាលអាអូនបានដោយសុវត្ថិភាព។
ផ្ទុយទៅវិញ បើដល់ថ្ងៃកំណត់ត្រូវសម្រាលហើយ តែម៉ាក់ៗមិនមានសញ្ញាអ្វីឲ្យដឹង ឬគ្មានអ្វីប្រែប្រួលនោះទេ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យ បើបណ្តោយទុកយូរ កូនកាន់តែចាស់ខែទៅ មិនល្អនោះទេ។
ដល់ពេលឈឺពោះសម្រាលកូន អារម្មណ៍ម៉ាក់ៗព្រឺព្រួច ភ័យព្រួយ ខ្លាចក្រែងមិនអាចទ្រាំនឹងការឈឺចាប់រយៈពេលយូរបាន។ បើតាមលោកស្រីវេជ្ជបណ្ឌិត ចាប់ ច័ន្ទធីតា អនុប្រធានមន្ទីរពេទ្យខេត្តកំពង់ចាម ការឈឺពោះសម្រាលកូនត្រូវឆ្លងកាត់ ៣ ដំណាក់កាលសំខាន់ៗ។
ដំណាក់កាលទី១៖ ជាការកន្រ្តាក់ស្បូនដែលធ្វើឲ្យមាត់ស្បូនបើក និងស្តើងក្នុងចន្លោះពេលទៀងទាត់។
ដំណាក់កាលទី២៖ ជាការឈឺពោះសម្រាល គឺការប្រឹងបង្កើតកូនរហូតដល់ក្បាលអាអូនចេញមកក្រៅ ។
ដំណាក់កាលទី៣៖ ជាការយកសុក ឬទម្លាក់សុកចេញ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]