កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ១៦ ខែមិថុនាផលិតកម្ម YG Entertainment បានរាយការណ៍មកថា ខ្សែភាគយន្ត ដែលមានចំណង «BLACKPINK: The Movie» នឹងត្រូវចាក់បញ្ចាំងទូទាំងពិភពលោកដំបូងបង្អស់នាពេលខានមុខនេះ។

ដោយឡែក ខ្សែភាពយន្តនេះគ្រោងនឹងចាក់បញ្ចាំងនៅតាមបណ្តាប្រទេសប្រមាណ ១០០ ផ្សេងៗគ្នានៅទូទាំងពិភពលោកនាថ្ងៃទី ៨ ខែសីហានេះ។ គម្រោងនេះនឹងគ្រាន់តែជាចំណែកមួយ ក្នុងចំនោមព្រឹត្តិការណ៍ធំៗ ជាច្រើនដែល  YG Entertainment បានបញ្ជាក់ ក្នុងគម្រោង «4+1» សម្រាប់គម្រប់ខួបគម្រប់ ៥ ឆ្នាំរបស់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ខ្សែភាគយន្តមួយនេះ នឹងត្រូវបានបែងចែកជាផ្នែកជាច្រើនរួមមាន អនុស្សាវរីយ៍ បទសម្ភាសន៍ពិសេសដែលមិនធ្លាប់មាន ក៏ដូចជាវីដេអូពីដំណើរដ៏ជោគជ័យរបស់ BLACKPINK ចាប់ពីឆ្នាំ ២០១៨៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

Blackpink
Blackpink
Blackpink

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]