កូរ៉េខាងត្បូង ៖ ថ្មីៗនេះ ក្រុមតារាចម្រៀង BTS ទើបតែបាន ធ្វើការប្រគុំតន្រ្តីមួយឈ្មោះថា BTS MUSTER “Sowoozoo” ២០២១ ក្នុងការប្រគុំតន្រ្តីនោះ អ្នកគាំទ្រមិនអាចចូលរួមផ្ទាល់បានឡើយ ដោយធ្វើការទិញសំបុត្រ ដើម្បីមើលការផ្សាយផ្ទាល់តាម អនឡាញ។

ក្រោយចប់ការប្រគុំតន្រ្តី មាន ARMY ម្នាក់បានសារភាពនៅលើកម្មវិធី Weverse ថា ពួកគេមានអារម្មណ៍មិនល្អក្នុងការមើល ព្រឹត្តិការណ៍ផ្សាយផ្ទាល់របស់ BTS ដោយខុសច្បាប់ ព្រោះពួកគេមិនអាចមានលទ្ធភាពទិញសំបុត្រនោះទេ។

ក្រោយមក Jimin បានចូលទៅឆ្លើយតប ដោយប្រើពាក្យសម្តីយ៉ាងផ្អែមល្ហែម ថា ៖

ពាក្យពេចន៍ឆ្លើយតបរបស់ Jimin បានបញ្ជាក់ថា ទោះជា ARMY របស់ពួកគេមិនបានទិញសំបុត្រ ឬរបស់របររបស់ BTS ក៏ដោយ ឲ្យតែពួកគេស្រលាញ់ និងគាំទ្រ BTS ពួកគេគឺជា ARMY របស់ BTS ជានិច្ច ហើយក្រុម BTS ក៏នឹងស្រលាញ់ពួកគេដូចគ្នា៕
this was jimin’s weverse response to someone who admitted that they watched muster illegally and i honestly feel so touched 🥺 he’s really an angel pic.twitter.com/syuixzg4it
— btschaneIs⁷ (@btschaneIs) June 14, 2021
ប្រភព : Allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]