ចិន៖ វីដេអូខ្លីរបស់តារាសម្តែងស្រី Yang Mi ត្រូវបានផ្សព្វផ្សាយពាសពេញអ៉ីនធឺណែតយ៉ាងឆាប់រហ័សនិងធ្វើឱ្យមនុស្សជាច្រើនមានការងឿងឆ្ងល់ ទៅនឹងអាកប្បកិរិយា របស់តារាសម្តែងវ័យ ៣៤ ឆ្នាំរូបនេះ មើលទៅពិតជាពិបាកមើលខ្លាំងមែនទែន។

នៅក្នុងវីដេអូនេះ មេម៉ាយកូនមួយរូបនេះ បានស្លៀកឈុតពណ៌ខ្មៅជាមួយនឹងក្រវិលវែង និងសក់វែង មើលទៅពិតជាមានឥទ្ធិពលខ្លាំងណាស់ មិនត្រឹមតែប៉ុណ្ណោះ រូបនាង ត្រូវបានជួយដោយជំនួយការស្រីដល់ទៅ ៣ នាក់នៅក្បែរទៀតផង​សម្រាប់ត្រៀមប្តូរឈុតឲ្យនាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះគេត្រូវបានមើលឃើញថា នាងត្រូវបានគេថ្នាក់ថ្នមបានយ៉ាងល្អពីជំនួយការរបស់នាង ដោយម្នាក់កំពុងឱនខ្លួនចាំពាក់ស្បែកជើងឲ្យនាង ម្នាក់ទៀតកាន់ស្គ្រីបសម្រាប់នាង និងម្នាក់ផ្សេងទៀតនៅក្បែរនាង ក្នុងការរៀបចំសក់ជូននាង។

យ៉ាងណាមិញ ដោយសារតែ Yang Mi រវល់ផ្លាស់ប្តូរសម្លៀកបំពាក់សម្រាប់ឈុតបន្ទាប់ អ្នកជំនួយការបានអង្គុយឱនចុះ នៅជើងរបស់នាង ដោយកាន់ស្បែកជើង នាងត្រូវរង់ចាំជិត ១០ វិនាទីមុនពេលតារាស្រីរូបនេះ លើកជើងឡើងលើ។

ទោះជាយ៉ាងណាមិញ ព្រោះតែហេតុនេះ វីដេអូមួយនេះ ក្លាយជាប្រធានបទដ៏ក្តៅគគុកនៅក្នុងកម្សាន្តតារាចិន ដែលគេត្រូវបានរិះគន់អាកប្បកិរិយារបស់នាង ជាពិសេសនោះទឹកមុខដែលមិនសើចទៀតផងនោះ បានធ្វើឲ្យមហាជនមានការ មិនពេញចិត្តជាខ្លាំង នៃសកម្មភាពរបស់តារាស្រីរូបនេះដូច្នេះដែរ៕

ប្រភព៖ https://ngoisao.net/

សូមទស្សនារូបភាពខាងក្រោម៖

Yang Mi
Yang Mi
Yang Mi
វីដេអូដែលត្រូវបានគេរិះគន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]