ភ្នំពេញ៖ ប្រិយមិត្តដែលធ្លាប់បានទស្សនាខ្សែភាពយន្តភាគខ្មែររឿង «ព្រះភិក្ខុពនេរចរ» ច្បាស់ជាបានស្គាល់តួឯកស្រីក្នុងរឿងនោះជាក់ជាមិនខាន គឺកញ្ញា សុគា គីមលាង ​ឬ កូនអាន់ (Kon Ant) ដែលមហាជននិងអ្នកនិយមលេងបណ្ដាញសង្គមជាច្រើនតងល្បីថា តារាស្រីរូបនេះ មានរូបសម្រស់ស្រស់ស្អាតបែបធម្មជាតិ ចរិតទន់ភ្លន់ រមទម្យសុភាពរាបសា សាកសមជាស្ដ្រីខ្មែរពិតៗ។ ក្នុងនោះទៀតសោត តារាស្រីពន្លកថ្មីរូបនេះ ក៏ធ្លាប់ជាតួអង្គតំណាងទេវតាឆ្នាំថ្មីកាលពីជាងពីរឆ្នាំមុនផងដែរ។

យ៉ាងណាមិញ បើងាកមកចាប់អារម្មណ៍ជីវិតឯកជនក្រៅឆាករបស់ កូនអាន់ (Kon Ant) យើងឃើញថា អត្តចរិតនៃជីវិតពិតរបស់នាង ក៏មិនខុសពីក្នុងខ្សែភាពយន្តប៉ុន្មាននោះដែរ ប៉ុន្តែគ្រាន់តែថា ការរស់នៅ និងការនិយមតុបតែងខ្លួនរបស់នាង មើលទៅហាក់មានភាពលេចធ្លោ ស៊ីវីល័យ និងស្អាតគ្រប់ពេល គ្រប់ស្ទាយ៍ មិនថាសម័យឬបុរាណនោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ក្រៅពីអាជីពជាតារាសម្ដែង កូនអាន់ (Kon Ant) ក៏ជានាដការីផ្នែករបាំបុរាណដ៏ជំនាញម្នាក់ផងដែរ គួបផ្សំនឹងសម្រស់ដ៏អំណោយផលពីធម្មជាតិថែមទៀតនោះ ទើបធ្វើឲ្យនាងកាន់តែមានប្រជាប្រិយភាពខ្លាំងរហូតមកទល់សព្វថ្ងៃ៕

ចង់ជ្រាប ច្បាស់ទស្សនារូបភាពខាងក្រោម៖

កូនអាន់ (Kon Ant)
កូនអាន់ (Kon Ant)
កូនអាន់ (Kon Ant)
កូនអាន់ (Kon Ant)
កូនអាន់ (Kon Ant)
កូនអាន់ (Kon Ant)
កូនអាន់ (Kon Ant)
កូនអាន់ (Kon Ant)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]