ភ្នំពេញ៖ មុននឹងក្រុមហ៊ុន សាមសុង បានដាក់លក់ Samsung Galaxy A22 5G ជំនាន់ថ្មីក្នុងឆ្នាំ ២០២១ នេះព័ត៌មានបែកធ្លាយពីតម្លៃពិសេសសមរម្យបំផុតស្ទើរមិនគួរឱ្យជឿ ជាមួយនឹងលក្ខណៈសម្បត្តិពិសេសដ៏អស្ចារ្យនឹកស្មានមិនដល់ជាច្រើន ពាសពេញបណ្តាញសង្គមនៃពិភពស្មាតហ្វូន ដែលធ្វើឱ្យអ្នកប្រើប្រាស់ស្មាតហ្វូនជាពិសេសអតិថិជនរបស់ក្រុមហ៊ុន សាមសុង នៅប្រទេសកម្ពុជាយ៉ាងច្រើននៅមិនសុខ អន្ទះសារ ចង់ដឹងច្បាស់ ឃើញផ្ទាល់ និងប៉ះផ្ទាល់ខ្លាំងណាស់ ថាតើ Samsung Galaxy A22 5G ដែលកំពុងល្បីនេះ មានរូបរាងស្អាតបែបណា និងអស្ចារ្យកម្រិតណា។

Samsung Galaxy A22 5G
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ព័ត៌មានបែកធ្លាយមួយចំនួនបានបង្ហាញថា Samsung Galaxy A22 5G មានតម្លៃប្រហែល ២៧៩ ដុល្លារប៉ុណ្ណោះជាមួយនឹងអេក្រង់ទំហំ 6.6” បំពាក់ដោយកាមេរ៉ាក្រោយ ៤ គ្រាប់ និងមានទំហំផ្ទុកធំថែមទៀតផង។ ទោះជាយ៉ាងណាក៏ដោយក៏ថ្ងៃនេះក្រុមហ៊ុន សាមសុង នឹងធ្វើការបង្ហាញជូនក៏ដូចជាដាក់លក់ផ្លូវការនូវ Samsung Galaxy A22 5G របស់ខ្លួន ដើម្បីស្រាយចម្ងល់ និងលាតត្រដាងជាមួយនឹងព័ត៌មានបែកធ្លាយដ៏គួរឱ្យរសើបនេះ។

Samsung Galaxy A22 5G

សូមបញ្ជាក់ថាលើកនេះ Samsung Galaxy A22 5G ដែលក្រុមហ៊ុន សាមសុង ចេញលក់ផ្លូវការពេលនេះ គឺត្រូវបានផលិតឡើង និងបំពាក់នូវបច្ចេកវិទ្យាទំនើបក៏ដូចជាលក្ខណៈពិសេសៗជាច្រើនដូចជា៖ ទំហំអេក្រង់៖ 6.6”, SUPER AMOLED, 90 Hz Refresh Rate, កាមេរ៉ាក្រោយ ៤ គ្រាប់, ទំហំផ្ទុកធំ និងមានថាមពលថ្មធំ (កាន់តាំងពីព្រឹករហូតដល់យប់) និងធ្វើការដាក់លក់ជូនអតិថិជនជាពិសេសក្នុងតម្លៃត្រឹមតែ ២៧៩ដុល្លារ ប៉ុណ្ណោះ ដែលអមមកជាមួយនឹងជម្រើស ៣ ពណ៌ ដ៏ស្រស់ស្អាត ទាកទាញ និងពេញនិយមបំផុតគឺ ពណ៌ស្វាយ ខ្មៅ និងបៃតង។

Samsung Galaxy A22 5G

អ្វីដែលកាន់តែពិសេសបំផុតនោះគឺ រាល់ពេលទិញ Samsung Galaxy A22 5G ជាមួយតម្លៃដ៏សមរម្យបំផុតនេះនឹងទទួលបានការថែមជូននូវកាដូជាច្រើនដូចជា៖

* អាវយឺតដ៏ស្រស់ស្អាតភ្លាម

* ឆត្រដ៏ស្រស់ស្អាតភ្លាម

* ស្រោមថ្លាដ៏មានគុណភាពភ្លាម

* Screen Protector ភ្លាម

* កាសដ៏ស្រស់ស្អាត និងមានគុណភាពខ្ពស់ភ្លាមៗផងដែរ។

ម៉េចដែរប៉ុណ្ណឹង! បានប្រើស្មាតហ្វូន 5G ដែលមានតម្លៃដ៏សមរម្យបំផុត និងទំនើបអស្ចារ្យហើយបានទាំងការថែមជូនម៉ាពេញចិត្តទៀត។ រកឯណាបានទៅ រកបានតែជាមួយ សាមសុង ប៉ុណ្ណោះ។

Samsung Galaxy A22 5G

បើចង់ជ្រាបច្បាស់ពីលក្ខណៈពិសេសផ្សេងទៀត លោកអ្នកអាចចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ៖ SamsungCambodia ដើម្បីទទួលបានព័ត៌មានជាក់លាក់បន្ថែម ក៏ដូចជាកម្មវិធីប្រូម៉ូសិនពិសេសផ្សេងពីក្រុមហ៊ុន សាមសុង។

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃ តាមរយៈលេខទូរស័ព្ទ៖ 1800-203232 ៕ 

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]